ពិតជាទាក់ទាញមែន !! រូបថត​ Pre Wedding របស់​លោក ប៉ែន ចំរ៉ុង និង​ភរិយាចុង​ ស្រស់ស្អាត​ខ្លាំងណាស់​

ភ្នំពញ ៖ ពិតជាគួរ​​ឲ្យច្រណែនមែនទែន តារាសម្តែង និងជាពិធីករ​ពូកែសម្តីលោក ប៉ែន ចំរ៉ុង និង​អនាគត​ភរិយាចុង​របស់លោក បាន​ថតរូប​ Pre Wedding របស់លោកពិតជាគួរ​ឲ្យទាក់ទាញខ្លាំងមែនទែន ជាមួយសម្លៀកបំពាក់​បែបបុរាណ​។

កាលពីពេលថ្មីៗនេះ អនាគតភរិយារបស់តារាប្រុសរូបនេះ បានបង្ហាញរូប​ភា​ព​ជាច្រើនសន្លឹកក្នុងឈុតកូនក្រមុំត្រូវគេបានដឹងថាជាការតុបតែងខ្លួន ដើម្បីថត Pre Wedding ក្នុងការត្រៀមចូលរោងការខាងមុខនេះ។

យ៉ាងណាមិញទោះបីជារូបភាពតុបតែងខ្លួន ពេលថត Pre wedding នេះត្រូវបាន​បញ្ចេ​ញខ្លះ​ៗយ៉ាងណាក្តី តែនៅតែមិនទាន់លេចធ្លាយនូវថ្ងៃពិតប្រាកដនៃថ្ងៃចូលរោ​ងការរប​ស់តារាប្រុសរូបនេះ និងអនាគតភរិយាដែរ៕