អូអូ Cute ណាស់!! បន្ទាប់ពីសារភាពប្រាប់គ្នាគូ Naphat_nine – Baifernbah នាំគ្នាធ្វើរឿងទាំងអស់នេះដើម្បីអោយស្នេហាប្រសើរជាងមុន!!
ថ្មីៗនេះហ្វែនខ្លាប់របស់គូជីន Nine-Baifern បានសមតាមបំណងយ៉ាងរំភើបរីករាយព្រោះតារាប្រុសទើបតែបានចេញមុខសារភាពថាខ្លួនមានចិត្តចំពោះកញ្ញា Baifernbah លើសពីមិត្តភក្តិ ហើយនាងព្រមសិក្សាចិត្តគ្នាជាមួយទាំងក្តីរីករាយ។ បច្ចុប្បន្នគូរបស់ពួកគេមិនបណ្តោយពេលវេលារំលោងទៅដោយទទេៗឡើយ ហ្វែនខ្លាប់រមែងទទួលបានរូបភាព វីដេអូ និងពត៌មាន Update ពីជីវិតប្រចាំថ្ងៃផ្អែមៗរបស់ពួកគេជានិច្ច។ ខាងក្រោមនេះជាចំនុច Highlight ខ្លះៗ :

បន្ទាប់ពីបានទាក់ទងតាមទូរស័ព្ទទៅសារភាពដោយផ្ទាល់តារាប្រុសបង្ហាញមុខនៅតាមផុសរបស់តារាស្រីជានិច្ច(មានទាំង Like & Comment)។ លើសពីនោះទៅទៀតទាំងពីរនាក់ចាប់ផ្តើមបណ្តើរគ្នាចេញណាត់ញ៉ាំអីតែពីនាក់តាមហាងអាហារផ្សេងៗដោយបើកចំហរមិនបារម្មណ៍ខ្លាចមានពត៌មានអាស្រូវ ឬធ្លាក់ប្រជាប្រិយភាពអ្វីទាំងអស់។

ចុងក្រោយលោក Naphat_nine ចាប់ផ្តើមដើរតួជាសមាជិករបស់គ្រួសារកញ្ញា Baifernbah ដោយបានទៅចូលរួមចាត់ចែងការសាងសង់ផ្ទះថ្មីជាមួយម៉ាក់ប៉ារបស់នាងដោយបើកចំហរ ហើយថ្មីៗនេះលឺថាពួកគេដូចជាកំពុងមានដំណើរកំសាន្តតាមខេត្តរួមគ្នាជាលើកដំបូងទៀតផង។ មើលទៅមានការអភិវឌ្ឍន៍រីកចម្រើនលឿនលើសពីការរំពឹងទុក តែជាដំណឹងល្អសម្រាប់អ្នកគាំទ្រព្រោះពួកគេចង់ឆាប់ឃើញគ្រួសារតូចថ្មីក្នុងពេលឆាប់ៗ។
អត្ថបទដោយ សា



