ស្អាតប៉ុណ្ណឹងដែរ!! កញ្ញា taewaew_natapohn សុំកញ្ញា davikah ចូលក្រុមជាមួយ!

ជាតួឯកស្រីថៃពីរនាក់ដែលល្បីល្បាយផ្ទុះប្រជាប្រិយភាពដល់ក្រៅប្រទេស បើអោយនិយាយដល់កញ្ញា davikah និងកញ្ញា taewaew_natapohn តារាស្រីនៅបុស្តិ៍ផ្សេងគ្នាដែលទស្សនិកជនពុំសូវបានឃើញភាពជួបជុំឬភាពស្និទ្ធស្នាលគ្នាឡើយកន្លងមក។ ចុងក្រោយហ្វែនខ្លាប់ភ្ញាក់ផ្អើលព្រោះនៅសុខៗកញ្ញា taew ចូលខមមិនសុំចូលក្រុមរបស់មិត្តភក្តិឆ្លងបុស្តិ៍ម្នាក់នេះ!
ថ្ងៃនេះកញ្ញា davikah បានផុសរូបរបស់ខ្លួនជាមួយតួឯកស្រីមកពីស្ថាប័នផ្សេងៗគ្នាមានទាំងមកពីបុស្តិ៍លេខ៣ មានទាំងបុស្តិ៍លេខ១ អមជាមួយសារសសេរថា “ស្រីស្អាតៗគេនាំគ្នាមកហាងនេះចា🤣🥰❤️🎄 @misstarcafe” ដែលមានមិត្តភក្តិក្នុងវិស័យសិល្ប:ជាច្រើននាំគ្នាចូលមកខមមិនប្រាប់ថាហាងកាហ្វេរបស់នាងតុបតែងបានស្អាត ម្យ៉ាងវិញទៀតមនុស្សដែលនៅក្នុងហាងពិតជាស្រស់ស្អាតដូច Caption ដែលបានសសេរមែន។

ហើយដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺខមមិនរបស់កញ្ញា taewaew_natapohn ដែលបានចូលមកសសេរថា “ចង់ក្លាយជាស្រីស្អាតដូចគេដែល 😍” ទាំងដែលមិនមាននរណាដឹងឡើយថាតារាស្រីទាំងពីររូបស្និទ្ធគ្នាតាំងពីពេលណា។ ការនិយាយឆ្លងឆ្លើយនៅក្នុងអ៊ិនស្តាក្រាមរបស់ពួកគេបានធ្វើអោយហ្វែនខ្លាប់ទាំងសងខាងរីករាយហើយនាំគ្នាចងសម្ព័ន្ធមិត្តជាមួយគ្នារួចរាល់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា