ស្ងាត់ៗ Sririta នាំអូន Kawin ទៅលេងព្រិលធ្វើព្រងើយបាត់សំខាន់កំលោះសប្បាយឡើងភ្លេច………! មានវីដេអូ

មួយរយៈនេះមានគ្រួសារតារាៗនាំគ្នាទៅដើរលេងចុងឆ្នាំច្រើនណាស់ រួមទាំងគ្រួសាររបស់អ្នកម៉ាក់កូនមួយរូបស្រស់យ៉ាង Sririta Jensen និងស្វាមីរូបសង្ហា Korn Narongdej ដែលបានបីទាំងកូនប្រុសដំបូងស្រលាញ់ស្មើរជីវិតទៅទទួលយករដូវរងានៅប្រទេស​ស្វីស

ដោយខាងអ្នកម៉ាក់ស្រីស្អាត Sririta  បានផុសរូបភាពកាន់ដៃកូនប្រុសអូន Kawin ដើរលេងព្រិល ម៉ាក់កូនមើលទៅសប្បាយរីករាយខ្លាំងណាស់ ហើយក៏មានឃ្លាខ្លីៗរបស់អ្នកម៉ាក់សរសេរថា “Beautiful sunny day in Engelberg” រួមជាមួយរូបភាពគូរជាមួយស្វាមីផងដែរ

After Footer (Active) - damrei Mr1 Zone2

ច្បាស់ណាស់ថាក្រៅពីទេសភាពស្អាតៗហើយ នៅអាចនិយាយបានទៀតថាអ្នកម៉ាក់កូនមួយស្រីស្អាត Sririta  ស្អាតមិនចាញ់កាលពីនៅលីវនោះដែរ ស្លៀកឈុតអីតែងខ្លួនយ៉ាងម៉េចក៏នៅតែជាទីពេញនិយមរបស់ហ្វេនៗដូចដើម

អត្ថបទដោយ : នីត្តា