កញ្ញា benraviyanun.t និងលោក offchainon បានផ្លាស់ប្តូរលំដាប់ក្តីស្រលាញ់?!!

ដូចដែលហ្វែនខ្លាប់បានដឹងស្រាប់ថាតារាស្រីកញ្ញា benraviyanun.t ប្រកាសថាកំពុងសិក្សាចិត្តជាមួយពិធីករប្រុសលោក offchainon ប៉ុន្តែមិនទាន់ក្លាយជាសង្សារនឹងគ្នានៅឡើយទេ។ តែចុងក្រោយនេះហាក់បីដូចជាទៅណាមកណាជាមួយគ្នាតែពីរនាក់ញឹកញាប់នាំអោយទស្សនិកជនសង្ស័យថាបានផ្លាស់ប្តូរប្រភេទំនាក់ទំនងរួចរាល់!
ថ្មីៗនេះនៅក្នុងឧកាសថ្ងៃកំណើតរបស់លោក offchainon កញ្ញា benraviyanun.t ចូលរួមដំណើរកំសាន្តទៅខេត្តឈៀងម៉ៃជាមួយគាត់ ហើយបានរៀបចំកាដូនិងកម្មវិធីផ្លុំនំខេកលក្ខណ:ពិសសេសអោយទៀតផង។ លើលពីនោះទៅទៀតក្រោយពេលត្រឡប់មកវិញតារាស្រីបានទៅចូលរួមអបអរសាទថ្ងៃទទួលសញ្ញាប័ត្ររបស់មនុស្សប្រុសដែលខ្លួនកំពុងសិក្សាចិត្តហើយនៅកំដខាងប្រុសដល់ចប់កម្មវិធីទៀត និយាយរួមមិនអោយបាត់មុខសូម្បីមួយជំហាន។
ក្រោយពេលកម្មវិធីចប់ពិធីករប្រុសកំលោះបាននាំយករូបភាពគូរបស់ពួកគេមកផុសនៅក្នុង story អ៊ិនស្តាក្រាមព្រមជាមួយសារខ្យូតៗជាច្រើននិងជាបន្តបន្ទាប់។ ដោយសារផ្អែមរាល់ថ្ងៃពេក មិត្តភក្តិនៅក្នុងរង្វង់ការងារជាមួយនាំគ្នាសម្រុកចូល Reply សុំអោយឡើងលំដាប់បេះដូងប្តូរពីមិត្តសិក្សាចិត្តមកជាគូស្នេហ៍វិញម្តង។ សង្ឃឹមថាតារាស្រីនឹងចេញមុខប្រកាសជាសាធារណ:ដោយខ្លួនឯងក្នុងពេលឆាប់ៗនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា