ទស្សនិកជននៅតែមានបំណងល្អចង់អោយតារាស្រីស្លូតត្រង់សុភាពរាបសាររបស់ពួកគេឆាប់ទទួលបានអង្គរក្សចូលមកមើលថែរក្សារបេះដូង ព្រោះកន្លងម៉ែ aff_taksaorn ហាក់ដូចជាមិនចាប់អារម្មណ៍កំលោះៗដែលតម្រង់ជួរចាំទទួលស្នេហ៍របស់នាងសូម្បីម្នាក់។ ចុងក្រោយហ្វែនខ្លាប់មានកំលាំងចិត្តព្រើសព្រោះនាងចេះសសេរសារស្នេហាអាថ៌កំបាំងផុសចូលក្នុងអ៊ិនស្តាក្រាម។

នៅក្នុងអ៊ិនស្តាក្រាមកញ្ញា aff_taksaorn ផុសរូបខ្លួនធ្វើមុខបែបក្មេងគួរអោយស្រលាញ់ហើយសសេរជាសារលួចត្អូញត្អែតិចៗថា “ឥឡូវនេះមិនឆ្លើយតបសោះតែម្តង ឆាតទៅអត់ឆ្លើយតបទេ 😼” បណ្តាលអោយក្រុមអ្នកតាមសម្រុកនាំគ្នាតាមសឺបរកឈ្មោះ រកមុខរបស់មនុស្សសំខាន់ដែលតារាស្រីបាននិយាយដល់នៅក្នុងផុសនោះបាក់ទឹកបាក់ដី។

ជាបឋមគ្រប់គ្នាសន្មត់ថា caption ចុងក្រោយនោះជាសារទំនាក់ទំនងស្នេហា ព្រោះបើសារផុសលេងធម្មតាដូចជាមិនចាំបាច់ត្រូវសសេរខ្យូតដល់ថ្នាក់នេះទេ។ ប៉ុន្តែការពិតជាអ្វី? ម៉ែ aff_taksaorn គាត់កំពុងរអ៊ូអោយនរណាស្តាប់? យើងត្រូវរងចាំអានពត៌មានជាបន្ត សង្ឃឹមថាគ្រប់គ្នានឹងបានឃើញមុខបុរសមានសំណាងនោះក្នុងពេលឆាប់ៗ។
អត្ថបទដោយ សា



