និយាយរួមស្អាតជាងអូនមិនបាន😂😂!! ករណីទី ២ ជួបជាមួយកញ្ញា baifernbah អូន demi លេងដៃធ្ងន់ជាងកាលជួបបង Mai Davikah ទៀត!

អាចនិយាយបានថារឿងមួយនៅមិនទាន់ដោះស្រាយចប់ផង រឿងមួយទៀតក៏បានចូលមកដល់សម្រាប់គូស្វាមីភរិយា Lydia – Matthew ដែលមានកូនស្រីជានារីសម្បូរកំលាំងហើយចូលចិត្តលេងជាមួយតែស្រីស្អាតៗ។ ចុងក្រោយអូន Demi ឡើងជិះកៀបកតារាស្រី baifernbah ខណ:ពេលបានជួបគ្នាដំបូងហើយមិនមានប៉ាម៉ាក់នៅក្បែរ។
ថ្ងៃនេះអ្នកនាង lydiasarunrat បានផុសរូបភាពជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមហើយបានសសេរ Caption ទាំងហួសចិត្តថា “ជួបស្រីស្អាតលើកនេះសូមជិះកចាស 😆 #អោយតែស្អាតដឹងតែត្រូវក្រញេច #ម្នាក់នេះមានសង្សារសង្ហាត្រូវកៀបក 😂😂😂 @naphat_nine @baifernbah @allybunnyruth #เด็กหญิงแป๋วแหวว”។
រូបភាពទាំងអស់នោះបណ្តាលអោយអ្នកសារពត៌មាន តារាប្រុសស្រី និងបណ្តាអ្នកតាមដានហួសចិត្តនាំគ្នាចូលមកខមមិនអស់សំណើចនឹងអូន Demi ដែលចូលចិត្តលេងដៃធ្ងន់ជាមួយមនុស្សស្រីដែលគិតថាស្អាតជាងខ្លួន។ មានអ្នកទី៣ទេមើលទៅ? តោះចាំអ៊ុតទាំងអស់គ្នា!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា