បន្ទាប់ពីផ្ទុះពត៌មានតារាស្រីជាប់ឈ្មោះជាជនសង្ស័យក្នុងបទល្មើសទន្ទ្រានព្រៃដើម្បីបើកផ្ទះស្នាក់នៅខេត្តណាន ពេលនេះបានដឹងហើយថាកញ្ញា baifernbah ត្រូវចូលខ្លួនទៅបង្ហាញភាពស្អាតស្អំនៅថ្ងៃណា។ អ្នកចាត់ការផ្ទាល់ខ្លួនរបស់នាងបានអោយសម្ភាសន៍តាមទូរស័ព្ទថាពេលនេះគ្រប់គ្នាកំពុងមមាញឹក Clear ការងារដែលមានក្នុងដៃអោយចប់សព្វគ្រប់ដើម្បីអាចមានពេលសម្រាប់ប៉ូលីនៅថ្ងៃទី ២៦ ខាងមុខនេះ។

កញ្ញា fernzzupar (ជាអ្នកចាត់ការ) ប្រាប់បន្តថាកញ្ញា baifernbah មិនពិបាកចិត្ត ព្រួយកង្វល់អ្វីទេ នាងពេញចិត្តនឹងចូលខ្លួនមកផ្តល់ចម្លើយដើម្បីបញ្ជាក់ភាពស្អាតស្អំ។ ចំណែកខាងប៉ូលីសវិញបានអះអាងហើយធានាថាបើត្រួតពិនិត្យហើយរកឃើញថាតារាស្រីមិនមានជាប់ពាក់ព័ន្ធពួកគេនឹងរកយុត្តិធម៌អោយនាងវិញយ៉ាងសាកសម។

ចំពោះករណីដែលខាងផ្ទះស្នាក់យករូបរបស់កញ្ញា baifernbah ទៅផុសនៅក្នុងផេកផ្លូវការណ៍របសស់ខ្លួនដោយមិនមានការអនុញ្ញាត ខាងអ្នកចាត់ការប្រាប់ថាពេលនេះពួកគេកំពុងដំណើរការដាក់ពាក្យបណ្តឹងហើយព្រោះទង្វើរបស់ពួកគេធ្វើអោយតារាស្រីខូចកេរ្តិ៍ឈ្មោះ ហើយខាត់បង់ការងារ និងពេលវេលាជាច្រើន។
អត្ថបទដោយ សា



