តារាប្រុសធ្លាប់ជាកូនមហាសេដ្ឋី ធ្លាក់ខ្លួនក្រត្រូវរត់ទៅនៅស្រុកគេដើម្បីចាប់ផ្តើមជីវិតថ្មី!

គ្រាប់គ្នាជ្រាបយ៉ាងច្បាស់ថាគាត់ជាកូនមហាសេដ្ឋីមានទ្រព្យសម្បត្តិរាប់សែនលានបាត និងមានជីវិតដែលគ្រប់គ្នាចង់បានសម្រាប់លោក Guy Ratchanont តារាសម្តែងប្រុសកូនបីដែល HOT ហើយមានបំផុតនៅក្នុងចំណោម។ ថ្មីៗនេះតារាប្រុសចេញមុខផ្តល់បទសម្ភាសន៍រៀបរាប់ពីដំណើរជីវិតដែលត្រូវផ្លាស់ព្រោះគ្រួសាររលំរលាយគ្មានសល់សូម្បីផ្ទះសម្រាប់ស្នាក់នៅជាមួយគ្រួសាក្នុងប្រទេសកំណើត។
នៅក្នុងកម្មវិធី “ฮัลโหล ซุปตาร์” របស់ស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ៧ តារាប្រុសបាននាំកូនៗមកជួបអ៊ុំៗពូៗ ហើយចាប់ផ្តើមប្រាប់ថាទម្រាំមានជីវិតបែបនេះ ទម្រាំត្រឡប់មករស់នៅជាមួយជីវិតដែលធ្លាប់មានពីមុន គាត់ជួបរឿងច្រើនណាស់ជួបសូម្បីត្រូវរត់ចោលស្រុក។ មានគ្រាមួយឪពុករបស់គាត់ជួបបញ្ហាក្នុងការរកស៊ីធ្វើអោយបាត់បង់គ្រប់យ៉ាង ហើយខ្លួនវិញចាំបាច់ត្រូវទៅរស់នៅស្រុកក្រៅជាមួយម្តាយដែលព្រមធ្វើជាអ្នករត់តុដើម្បីជួយទប់គ្រួសារ។
លោក Guy Ratchanont អាចត្រឡប់មកស្រុកថៃវិញនៅពេលដែលម្តាយរកចំណូលបានច្រើន ហើយមានសមត្ថភាពអាចបើករបររកស៊ីតូចតាចរបស់ខ្លួនបាន។​ សមាជិកគ្រួសារទាំងអស់បានចាប់ផ្តើមគ្រប់យ៉ាងសារឡើងវិញ ពង្រីកសាខាអោយអាជីវកម្មជាបណ្តើររហូតមានកេរ្តិ៍ឈ្មោះមានលុយ មានឋាន:នៅក្នុងសង្គមសាជាថ្មីម្តងទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា