ដើរចងដៃគេច្រើនពេក កញ្ញា vjwoonsen ផុសរូបពញ្ជាក់អារម្មណ៍នាំមិត្តភក្តិត្រៀមឈុតគ្រប់គ្នា!!

បន្ទាប់ពីប្រកាសបង្ហាញពីទំនាក់ទំនងស្នេហាគ្រាថ្មីជាមួយហាសូ “មិក” កញ្ញា vjwoonsen ចេញមុខផ្តល់សម្ភាសន៍ថាលើកនេះមិនមែនជាស្នេហាបែបលេងសើចកំដរអារម្មណ៍ទេ នាងជាក់លាក់ហើយគិតដល់ការរៀបអាពារហ៍ពិពារហ៍ជាមួយមិត្តប្រុសម្នាក់នេះ។ ហើយចុងក្រោយនេះតារាស្រីផុសរូបក្នុងឈុតវែងពណ៌សធ្វើអោយហ្វែនខ្លាប់និងមិត្តភក្តិភ្ញាក់ផ្អើលនាំគ្នាត្រៀមខ្លួនចូលរួមសម្តែងក្តីរីករាយព្រងព្រាត។
ថ្ងៃនេះកញ្ញា vjwoonsen ផុសរូបស្រស់ស្អាតរបស់ខ្លួនព្រមជាមួយអ៊ិម៉ូជិរូបបេះដូង 🤍 ចូលក្នុងអ៊ិនស្តាក្រាមបណ្តាលអោយមនុស្សរាប់ម៉ឺននាក់ចូល like, Comment ហើយសសើរថាឧរ៉ាកូនក្រមុំរបស់នាងចាប់ផ្តើមសម្តែងរឺទ្ធហើយសង្ស័យមិនយូទេដំណឹងល្អនឹងមកដល់។
បច្ចុប្បន្នមិត្តភក្តិស្និទ្ធស្នាល និងមនុស្សជាច្រើនផ្សេងទៀតកំពុងលើកទឹកចិត្តអោយកញ្ញា vjwoonsen ឆាប់គិតគូរឿងអាពារហ៍ពិពារហ៍សាងគ្រួសារថ្មីជាមួយមិត្តប្រុស ដោយសារហាយសូ “មិក” ជាមនុស្សដែលគ្រប់គ្នាជឿជាក់ថាអាចមើលថែរក្សាតារាស្រីបានល្អជានរណាៗទាំងអស់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា