រក្សាភាព Single អស់រយ:ពេលជាច្រើនឆ្នាំហើយចំពោះកញ្ញា sirinissirin តួឯកស្រីស្រស់ស្រាយរីករាយរបស់ទស្សនិកជន ដែលកន្លងមកមិនព្រមបើកចិត្តទទួលនរណាសោះឡើយបើទោះបីជាមានកំលោះៗតាមសុំស្នេហ៍ច្រើនយ៉ាងណា ឬមិត្តភក្តិណែនាំមនុស្សមានជីវប្រវត្តិល្អយ៉ាងណាអោយនាងក៏ដោយ។ ចុងក្រោយផ្អើលគេផ្អើលឯងពេញបណ្តាញសង្គមព្រោះនៅសុខៗតារាស្រីស្រាប់តែផុសវីដេអូផ្អែមល្ហែមព្រមជាមួយសារបើកបង្ហាញមុខមិត្តប្រុសជាផ្លូវការណ៍។

កាលពីបីម៉ោងមុននេះតារាស្រីផុសវីដេអូបង្ហាញភាពរ៉ូមែនទិកដែលខ្លួននឹងស្នេហាគ្រាថ្មីបានកសាងរួមគ្នាកន្លងមកចូលក្នុងអ៊ិនស្តក្រាមព្រមជាមួយសារសសេរថា “Happy birthday babyyyyy💖”។ ធ្វើអោយមិត្តភក្តិនៅក្នុងវិស័យសិល្ប:ជាច្រើននាំគ្នាចូលខមមិនសួរទាំងភ្ញាក់ផ្អើលថា “តាំងពីអង្កាល់ណាហ្នឹង?” ។

តារាប្រុសស្រីដែលបានចូលខមមិនឆ្ងល់រួមមានលោក Boy-Pakorn (អតីតគូជីន) ដែលបានចូលមកសសេរថា “អីគេហ្នឹង!! ហិហិ”, កញ្ញា fayefayeye បានខមមិនិថា “ហេតុអ្វីត្រូវផ្អែមដល់ថ្នាក់នឹង?”, លោក Great_rider9 សសេរថា “ល្អ ดี ❤️❤️❤️❤️” និងតារាៗជាច្រើនផ្សេងទៀតដែលគ្រប់គ្នាចូលមកក្នុងទំនងភ្ញាក់ផ្អើលខ្លាំងព្រោះមិនដែលដឹងថាកញ្ញា sirinissirin លួចទៅសាងស្នេហាថ្មីតាំងពីពេលណានោះឡើយ។
After Footer (Active) - damrei Mr1 Zone2



