អីយ៉ា! ខួបកំណើតឆ្នាំនេះ Mew ត្រូវគូស្នេហ៍និងមិត្តភក្ដិសុទ្ធសឹងតែជាតារាល្បីៗរៀបចំឲ្យយ៉ាងរំភើប!(មានវីដេអូ)

ជាការពិតណាស់ក្នុងពេលឆាប់ៗខាងមុខនេះ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា Mew និងក្លាយជាកូនក្រមុំហើយ ដែលគម្រោងរៀបការកំពុងតែរៀបចំបណ្ដើរៗហើយ។

ដោយឡែកនៅក្នុងឆ្នាំនេះ ខួបកំណើតគម្រប់វ័យ២៩ឆ្នាំរបស់តារាស្រីរូបនេះ គេសង្កេតឃើញនាងបានជួបជុំគ្នាយ៉ាងសប្បាយរីករាយ ដោយមានវត្តមានគូស្នេហ៍ និងមិត្តភក្ដិរបស់នាងដែលសុទ្ធសឹងតែជាតារាល្បីៗ មកចូលរួមបង្កើតកម្មវិធី ធ្វើឲ្យនាងកាន់តែរំភើបចិត្តខ្លាំងតែម្ដង។

យ៉ាងណាមិញទោះបីជាកម្មវិធីខួបកំណើតនេះ មើលទៅរៀងសាមញ្ញបន្ដិចមែន តែមើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះថាបានជួបជុំមិត្តភក្ដិសឹងតែគ្រប់គ្នាតែម្ដង៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី