តួឯកប្រុសលោក Aum Atichart បង្ហាញមុខកូនប្រុសជាលើកដំបូង កូនស្រីក៏មានម្នាក់ហើយដែរ…

តារាសម្ដែងប្រុសជើងចាស់លោក Aum Atichart បង្ហាញមុខកូនប្រុសជាលើកដំបូងឲអ្នកគាំទ្របានឃើញ ព្រមបណ្ដើរគ្នាមកចូលរួមកម្មវិធីជាមួយគ្នាយ៉ាងស្រស់សង្ហារ។ ដោយនេះជាលើកទីមួយហើយដែលរូបលោកបានប្រាប់ទៅអ្នកពត៌មានថារូបលោកមានកូនប្រុសម្នាក់ទៀត ព្រោះកន្លងមកឃើញមានតែកូនស្រីម្នាក់ចិញ្ចឹមយ៉ាងថ្នាក់ថ្នមទុកដូចជាកូនបង្កើត។

លោក Aum Atichart ភរិយាគឺតារាស្រីនាង Nat Myria គឺជាគូស្នេហ៍តារាដែលស្រលាញ់គ្នាផ្អែមល្ហែមយូរអង្វែងមួយគូក្នុង សិល្បៈថៃ។ អ្នកទាំងពីរបានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០១៤ ហើយក៏ស្រលាញ់គ្នាណាស់ចង់បានកូនណាស់ តែមិនមានទើបសម្រេចចិត្តទទួលចិញ្ចឹមកូនទុកដូចជាកូនបង្កើត កូនចិញ្ចឹមដំបូងរបស់អ្នកទាំងពីគឺជាកូនស្រីពេលនេះចាប់ផ្ដើមធំលូតលាស់គួរឲស្រលាញ់។ ហើយថ្មីៗនេះលោក Aum ក៏បង្ហាញមុខកូនប្រុស គឺជាកូនចិញ្ចឹមម្នាក់ទៀតរបស់រូបលោកនិងភរិយា ដែលសម្រេចចិត្តទទួលចិញ្ចឹមមើលថែត្រឹមត្រូវតាមផ្លូវច្បាប់ ហើយពេលនេះប៉ា Aum ក៏នាំកូនតូចមកមើលកន្លែងប៉ាធ្វើការដើម្បីឲកូនតូចកាន់តែជិតស្និទ្ធជាមួយប៉ា។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ