ហ្វេនៗហួសចិត្តនិង Chompoo តែងខ្លួនដូចតារាបង្ហាញម៉ូតដើរលើព្រំក្រហមតែបែរជាហៅអុីអ្នកលក់ប្រហិតធ្វើមិនដឹង! មានវីដេអូ

Chompoo Araya តុបតែងខ្លួនយ៉ាងស្រស់ស្អាតឈរហៅអុីអ្នកលក់ប្រហិតចៀន ម៉ាក់ៗញញឹមសប្បាយរីករាយខ្លាំងណាស់ របៀបរស់នៅត្រូវចិត្តហ្វេនៗខ្លាំងណាស់

ជារូបភាពដែលគួអោយស្រលាញ់និងត្រូវចិត្តអ្នកគាំទ្របំផុត នៅពេលម៉ាក់ៗរូបស្រស់កូនបីយ៉ាង Chompoo Araya ស្លៀកឈុតពណ៌ឆើតឆាយនិងស៊ីវិល័យបំផុត ក្រៅពីនេះមានថតរូបជាមួយមិត្តសម្លាញ់យ៉ាង Ploy Chawaporn ទៀតផង អាចនិយាយបានថាជារូបភាពដែលយើងតែងតែឃើញ ហើយអ្នកបណ្ដាញសង្គមរងចាំចុចឡាយចំពោះរូបភាពថតស្អាតៗមករហូត

After Footer (Active) - damrei Mr1 Zone2

ហើយពីរូបភាពដែលបានបង្ហាញខាងលើរបស់ Chompoo ធ្វើអោយគ្រប់គ្នាអស់សំណើចយ៉ាងខ្លាច ព្រោះនាងទៅឈរជ្រើសរើសប្រហិតចៀន សាច់ក្រកចៀននៅមុខរទេះរុញ ដោយរូបភាពខាងលើពិតជាគួអោយស្រលាញ់ខ្លាំងណាស់ រូបនេះថតដោយ Ploy មិត្តសម្លាញ់ចិត្តដោយមានម្ចាស់ចិត្តមកថតជាមួយដែរ

អត្ថបទដោយ : នីត្តា