Kwan Usamanee បង្ហាញមុខអត់ម្ស៉ៅដើម្បីបញ្ជាក់ថាមុខនាងអត់មាន Botox – Filler ទេមានតែ….! មានរូបភាព

បន្ទាប់ពី Kwan Usamanee  ផ្ដល់បទសម្ភាសន៍ដល់អ្នកបណ្ដាសារពត៌មានទាក់ទងនិងសម្រស់ដ៏ស្រស់ស្អាតរបស់នាងថា ខ្លួនស្អាតបែបធម្មជាតិ មិនដែលប្រើថ្នាំចាក់បំពេញអ្វីនោះទេ ស្បែកតឹងណែនតាមធម្មជាតិពិតៗ មិនដែលបានធ្វើអ្វីសោះ ព្រោះតែម៉ាក់ប៉ាបានបំពេញអោយអស់ហើយ គ្រឿងសំអាងឬក៏របស់ប្រើប្រាស់ស្បែកផ្សេងៗវាជាសរីរាង្គ

យ៉ាងណាក៏ដោយ អ្នកបណ្ដាញសង្គមខ្លះមិនព្រមជឿថានាងមិនបានកែមិនបានធ្វើអ្វីនោះទេ ថែមទាំងមានចាប់កំហុសរឿងមាត់របស់នាងដែលមើលទៅប៉ោងៗដូចចាក់ថ្នាំ Filler ដើម្បីធ្វើអោយប៉ោងធំ

After Footer (Active) - damrei Mr1 Zone2

ដោយថ្មីៗនេះ (15 ធ្នូ 2022) Kwan ក៏បានចេញឡាយបង្ហាញអោយឃើញមុខគ្មានម្ស៉ៅគ្មានការតុបតែងអ្វីទាំងអស់ ព្រមទាំងបានឆ្លើយតបការសង្សា័យរបស់អ្នកបណ្ដាញសង្គមទាក់ទងនិងរឿងនេះថា បង្ហាញមុខធម្មជាតិអោយមើលតែម្ដងចាថាមុខពិតក៏នៅតែដូចដើមគ្រប់យ៉ាង មានខ្មៅក្រោមភ្នែកមានស្នាម​អះអាងបានថាគ្មានការចាក់អ្វីដើម្បីជំនួយទាំងអស់ គ្មាន Botox គ្មាន Filler ប្រើតែម្ស៉ៅដើម្បីបិតបាំងស្លាកស្នាមតែប៉ុណ្ណោះ មាន​ការ​ថែ​ទាំ​ស្បែក និង​មុខ​ដោយ​ប្រើ​ឡាស៊ែរ​តែ​ប៉ុណ្ណោះ ចំណែកច្រមុះក៏អត់មានកែកុនអ្វីដែរមានតែម៉ែឪចែកអោយ

សម្រាប់ការចាក់ Botox នាងក៏មិនបានចាក់ដែរ ប្រើតែ filter  IG តែប៉ុណ្ណោះថែមទាំងបង្ហាញមុខអោយឃើញយ៉ាងច្បាស់ថា filter មួយណាដែលធ្វើអោយនាងមើលទៅដូចជាកែសម្ភស្សបែបនេះ

អត្ថបទដោយ : នីត្តា