បន្តផ្ទុះភាពល្បីល្បាញឥតឈប់ឈរតែម្តងហើយចំពោះគូតួឯកប្រុសតួឯកស្រីប្រចាំបុស្តិ៍លេខ៣កញ្ញា Nychaa និងលោក Mark_Prin ដែលពេលនេះកំពុងបំពេញភារកិច្ចសំខាន់តែពីរនាក់នៅទីក្រុងប៉ារីប្រទេសបារាំង។ ទស្សនិកជនរបស់អ្នកទាំងពីកំពុងជ្រួលជ្រើមខ្លាំងណាស់នាពេលនេះពីព្រោះកំពូលតារាសម្តែងប្រចាំប្រទេសកូរ៉េខាងត្បូងលោក Park Seo-joon ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសំខាន់នោះផងដែល។

នៅក្នុងកម្មវិធី “#GRANDNUMEROCHANEL #CHANELFRAGRANCE @chanelofficial” កញ្ញា Nychaa និងតារាប្រុសម៉ាកព្រឺនត្រូវបានគេអញ្ជើញទៅក្នុងនាមជាតំណាងរបស់ប្រទេសថៃ ចំណែកលោក Park Seo-joon វិញជាតំណាងរបស់ប្រទេសកូរ៉េខាងត្បូង។

ក្នុងរយ:ពេលពីរថ្ងៃចុងក្រោយនេះតារាប្រុសស្រីទាំងបីនាក់បានផុសរូបភាពនៅកន្លែងតែមួយជាច្រើនសន្លឹកបណ្តាលអោយហ្វែនខ្លាប់របស់ពួកគេទូទាំងពិភពលោករងចាំអ៊ុតមើលរូបភាពរួមហ្វ្រមរបស់តារាក្នុងដួងចិត្តទាំងក្តីរំភើបរីករាយ។

អត្ថបទដោយ សា



