កន្លងមកនេះ តារាប្រុស Weir Sukonwat ធ្លាប់បង្ហោះរូបថតគ្រួសារ រួមជាមួយនឹងការបង្ហាញឈ្មោះកូនស្រីដំបូងនៅលើ Instagram រួមជាមួយនឹងសារថា “កំពុងរាប់ថយក្រោយកូនស្រីរបស់ខ្ញុំ។ ជួបគ្នាឆាប់ៗ…Wylyn @vikkiiexplorer @weircationofficial ហ្វេនៗអាចតាមដានឃ្លីបគ្រួសាររបស់យើងក្នុងពេលឆាប់ៗនេះ។
ខណៈពេលដែលភរិយារបស់គាត់ក៏បានបញ្ចេញមតិថា “Wylyn Wilyn ខ្ញុំសូមណែនាំខ្លួនខ្ញុំទៅកាន់ក្លឹបអ្នកគាំទ្រប៉ាប៉ាទាំងអស់” ។ ក្រោយពីការបង្ហោះនេះត្រូវបានគេផ្សព្វផ្សាយរួច ជីដូនដែលរំពឹងទុក (ម្តាយរបស់ Weir) បានបញ្ចេញមតិថា “ឈ្មោះពិរោះណាស់”។ ក្នុងនោះគេក៏ឃើញមានមិត្តភក្ដិបងប្អូននិងជាពិសេសអ្នកគាំទ្រចូលទៅcomment ថាឈ្មោះពិរោះ សមនឹងកូនស្រីដែលពុំទាន់គាត់នោះណាស់។
After Footer (Active) - damrei Mr1 Zone2





