មានស្វាមីក្មេងក៏ខ្វល់ចិត្តដែរ តួឯកស្រីនាង Janie ប្រាប់ពីបញ្ហាត្រូវព្យាយាមឲល្អរហូតព្រោះ…

អ្នកម្ដាយកូនមួយសម្រស់ចាំក្មេងស្រស់ស្អាតតារាស្រីនាង Janie Tienphosuwan ត្រលប់មកធ្វើកាងារក្នុងវិស័យការសម្ដែងវិញហើយ​ ថែមមកលើកនេះគឺជាតួឯកស្រីដែលមានតួឯកប្រុសក្មេងមកសម្ដែងជាមួយថែមទៀតផង។

ចំណែកក្នុងជីវិតពិតវិញ តួឯកស្រីនាង Janie Tienphosuwan ក៏បានស្វាមីមានអាយុរប្អូនផងដែរគឺប្អូនដល់ទៅដប់ឆ្នាំនិងពេលនេះអ្នកទាំងពីរបានមានកូនស្រីតូចគួរឲស្រលាញ់ម្នាក់ហើយ។ តារាស្រីនាង Janie បាននិយាយថាក្រោយរៀបការប៉ុន្មានឆ្នាំមកនេះរូបនាងមានសេចក្ដីសុខណាស់មានទាំងកូនស្រីប្រលែងលេងជាមួយ និងមានស្វាមីដែលយល់ចិត្តនិងជួយកាងារគ្នាទៅវិញទៅមកគ្រប់យ៉ាង មិនថាជាកាងារផ្ទះនិងកាងារជួយមើលថែកូន។ តែរូបនាងក៏ខ្វល់ចិត្តបន្ដិចដែររឿងសម្រស់ ព្រោះស្វាមីអាយុរប្អូនជាងខ្លាចខ្លួនឯងមើលទៅចាស់ជាងទើបខំថែទាំនិងរៀបចំខ្លួនរហូត តែបែបនេះបែរជាធ្វើឲរូបនាងទទួលបានការសសើរពីអ្នកគាំទ្រថាជាតារាស្រីដែលមានសម្រស់ក្មេងជាងវ័យវិញហើយកាងារជាអ្នកសម្ដែងរបស់នាងក៏បានត្រលប់មកវិញផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ praew

អត្ថបទដោយ៖ ស្រីល័ក្ខ