ល្បីហឺហាពេញបណ្តាញសង្គម!! ហ្វែនខ្លាប់ផ្អើលថាតារាប្រុសថៃ Thorthanapot ធ្វើជាតួឯកប្រុសអោយរឿងកូរ៉េខាងត្បូងដែលកំពុងផ្ទុះខ្លាំង!!
កំពុងល្បីល្បាញទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនទាំងក្នុងស្រុកនិងក្រៅប្រទេសបានច្រើនណាស់សម្រាប់រឿង “Under The Queen’s Umbrella” របស់ប្រទេសកូរ៉េខាងត្បូងដែលចាប់ផ្តើមចាក់ផ្សាយនៅក្នុង Netflix ហើយពេលនេះបានក្លាយជារឿងដែលជាប់ចំណាត់ថ្នាក់កំពូល។ ចុងក្រោយដល់វគ្គត្រូវចេញមុខតួអង្គប្រុសថ្មី ទស្សនិកជនថៃច្រឡំថាម្នាក់នោះជាលោក thanapob_lee ដែលជាតារាសម្តែងប្រុសជនជាតិថៃសុទ្ធសាធ។

អ្នកប្រើប្រាស់អ៊ិនធឹណែតនាំយករូបភាព និងចម្ងល់របស់ខ្លួនមកផុសនិយាយនៅក្នុងបណ្តាញសង្គមរហូតសាមីខ្លួនចាំបាច់ត្រូវចេញមុខមកអះអាង។ ថ្មីៗនេះលោក thanapob_lee បានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធជាជាមួយតួអង្គប្រុសថាឃើញដំបូងៗគាត់ក៏ភ្ញាក់ផ្អើលដែលដោយសារមុខដូចខ្លាំង តែម្នាក់នោះមិនមែនជាគាត់ទេគ្រាន់ជាតួឯកប្រុសដែលមានទម្រង់មុខស្រដៀងគាត់ ។

លើសពីនោះទៅទៀតលោក thanapob_lee បង្ហាញមតិយោបល់ផ្ទាល់ខ្លួនសសើរថាតួឯកប្រុសកូរ៉េខាងត្បូងក្នុងរឿងល្បីនោះថាសង្ហារជាងខ្លួនគាត់ហ្វែនខ្លាប់ល្មមឈប់សង្ស័យហើយ (និយាយហើយសើច)។ ភាពស្រដៀងគ្នារបស់គាត់លើកនេះធ្វើអោយមហាជននិងអ្នកដឹកនាំរឿងល្បីល្បាញចាប់ផ្តើមមានចំណាប់អារម្មណ៍ចង់រៀបចំអោយមាន Collaboration រវាងតួប្រុសថៃជាមួយរឿងល្បីល្បាញរបស់ប្រទេសជិតខាងកាន់តែច្រើនព្រោះទាំងសម្រស់និងសមត្ថភាពគឺមិនចាញ់គ្នាឡើយ។
អត្ថបទដោយ សា



