តារាស្រីចាប់អ្នកចាត់ការរបស់ខ្លួនដាក់គុក!! អ្នកនាង jj_akhamsiri ទ្រាំមិនបាននឹងអំពើរបស់មនុស្សដែលធ្លាប់ស្និទ្ធស្នាលប្តឹងដេកគុក ៩ ខែ!!
បានកើតឡើងមួយរយ:ធំហើយសម្រាប់រឿងក្តីតារាស្រីសម្រេចចិត្តប្តឹងអ្នកចាត់ការផ្ទាល់ខ្លួនព្រោះនាងបង្ករអោយមានរឿងរ៉ាវឈឺក្បាលជាច្រើនករណីដើម្បីធ្វើយ៉ាងណាមិនអោយនាងអាចរៀបការជាមួយមនុស្សប្រុសដែលនាងស្រលាញ់បាន និងចេញពត៌មានមិនពិតនាំអោយខូចកេរ្តិ៍ឈ្មោះតារាស្រីនិងស្វាមី។ ចុងក្រោយបាន Update ហើយកញ្ញា “អាប៊ី” ត្រូវជាប់គុកដោយមិនអាចគេចរួច!

ដំបូងឡើយទោសរបស់អតីតអ្នកចាត់ការម្នាក់នោះត្រូវដេកគុក ១៨ ខែព្រោះបានបង្ខូចឈ្មោះនិងធ្វើបាបតារាស្រីជាច្រើនលើកជាច្រើនសារ ប៉ុន្តែបន្ទាប់ពីបានសារភាពទទួលស្គាល់កំហុសនិងផុសសុំទោសអ្នកនាង jj_akhamsiri និងស្វាមីយ៉ាងអស់ពីចិត្ត តុលាកាសម្រាលអោយដេកគុកត្រឹមតែ ៩ ខែវិញ។

បច្ចុប្បន្នមិត្តភក្តិអ្នកបានដឹងរឿង និងហ្វែនខ្លាប់ដែលតែងតាមគាំទ្រតារាស្រីបាននាំគ្នាផ្ញើរសារសម្តែងក្តីរីករាយអោយអ្នកនាង jj_akhamsiri គ្រប់គ្នាព្រោះទាំងអស់គ្នាយល់ពីអារម្មណ៍ និងទុក្ខសោកដែលនាងបានឆ្លងកាត់ដោយសារស្នាដៃមនុស្សដែលនាងទុកចិត្តបំផុត។
អត្ថបទដោយ សា



