កើតដំណាលគ្នា!! Congratulation ថ្ងៃនេះអ្នកនាង rodmayaloha សម្រាលបានកូនប្រុសប្រកបដោយសុវត្ថិភាពនិងសុខភាពល្អ!

កាលពីរសៀលទស្សនិកជនទើបតែបានសម្តែងក្តីរីករាយជាមួយគ្រួសាររបស់ពិធីករកម្មវិធីល្បីលោក Kankantathavorn ដែលសម្រាលបានកូនស្រីយ៉ាងស្រស់ស្អាតម្នាក់។ ពេលនេះ (ល្ងាចថ្ងៃដដែល) ទស្សនិកជនបាននាំគ្នាផុសបង្ហាញក្តីអបអរសាទអោយពិធីការិនីអានពត៌មានល្បីអ្នកនាង rodmayaloha វិញម្តងព្រោះនាងក៏ទើបតែសម្រាលបានកូនប្រុសដំបូងទាំងទឹកមុខពោពេញដោយក្តីសុខបំផុតផងដែល។

កាលពីបីម៉ោងមុនអ្នកនាង rodmayaloha បានផុសរូបខ្លួនជាមួយកូនប្រុសច្បង និងសមាជិកគ្រួសារជាច្រើននាក់ផ្សេងទៀតចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនហើយបានសសេរសារទទួលស្វាគមន៍សមាជិកថ្មីយ៉ាងកក់ក្តៅថា “សួស្តី Kidd!
– ម៉ែឈ្មោះខះនិងនិត = នឹកគ្រប់ពេលវេលា
– កូនឈ្មោះ (Kidd) = នឹងដល់ម៉ែគ្រប់ពេល
– ប៉ា = ជាអ្នកគិតដាក់ឈ្មោះនេះអោយកូន
#sumethandthebuswithourkidd”។
បណ្តាលអោយមិត្តភក្តិ អ្នកធំនៅក្នុងវិស័យសិល្ប:នាំគ្នាផ្ញើរកាដូ បាច់ផ្តាសម្តែងក្តីរីករាយ និងផ្ញើរសារចូលរួមសម្តែងភាពស្វាគមន៍សមាជិកថ្មីអោយនាងក៏ដូចជាក្រុមគ្រួសារយ៉ាងច្រើនសន្ធឹកសន្ធាប់។ អបអរសាទ!! ហើយសូមជូនពរតារាស្រី និងបេប៊ីរឹងមាំមានសុខភាពល្អបែបនេះជារៀងរហូត!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា