ដូចប្រិយមិត្តជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានដឹកដៃគ្នាជាមួយលោក លី វ៉ាហេទ ទៅសាងភាពផ្អែមល្ហែមជានៅឯទឹកដីខេត្តសៀមរាប និងបានថតរូបជាគូស្អាតៗជាច្រើន ធ្វើឲ្យអ្នកគាំទ្រសង្ស័យថាជារូបភាព Pre-wedding ថែមទៀតផង។
ជាក់ស្ដែងកាលពីពេលចូលរួមក្នុងពិធីមង្គលការមិត្តរួមអាជីពអ្នកនាង ស៊ឹម សូលីកា អ្នកនាងបានបង្ហើបថា កំពុងតែមានគម្រោងរៀបការនៅក្នុងពេលឆាប់ៗខាងមុខនេះដែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលឺហើយរំភើបចិត្តខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា បើមើលទៅចំណងស្នេហ៍របស់អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ បច្ចុប្បន្ននេះដូចជាពុំមានអ្វីដែលជាឧបសគ្គនោះទេ ពោលគឺអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ ដូច្នេះហើយរឿងគិតគូរៀបការក៏គួរតែដល់ពេលវេលាដែរ៕
អត្ថបទដោយ៖សុីវលី