ពីបីថ្ងៃនេះទស្សនិកជនអ្នកតាមដានសិល្ប:ករសិល្ប:ការិនីទទួលបានដំណឹងល្អៗ រូបភាពគ្រួសារសុភមង្គលច្រើនណាស់ពីអាយដលដែលខ្លួនចូលចិត្តស្រលាញ់។ ចុងក្រោយតួឯកប្រុសលំដាប់កំពូលរបស់ទូរទស្សន៍បុស្តិ៍លេខ៧លោក weir19 ក៏បាននាំយកមុខកូនស្រីសំណប់ចិត្តមកផុសណែនាំអោយហ្វែនខ្លាប់បានស្គាល់ជាលើកដំបូងផងដែល។

កាលពីព្រឹកមិញនេះតារាប្រុសបានផុសរូបចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរស្វាគមន៍កូនដំបូងថា “Our Kanaros family and baby Wylyn(วีลิน) say hi to everyone😉🫶🏻😍🎉 @vikkiiexplorer #เรื่องท้องต้องสมิติเวช #bornatsamitivej #samitivej (គ្រួសារ Kanaros របស់ពួកយើងនិងបេប៊ី វីលី ដែលកំពុងនិយាយសួស្តីទៅកាន់គ្រប់គ្នា 😉🫶🏻😍🎉 @vikkiiexplorer #เรื่องท้องต้องสมิติเวช #bornatsamitivej #samitivej)”។

ដែលមានអ្នកក្នុងវិស័យសិល្ប:និងទស្សនិកជនជាច្រើននាំគ្នាចូលមកសម្តែងក្តីរីករាយជាមួយគ្រួសារតូចរបស់ពួកគេ និងជូនពរអោយអូន Wylyn(វីលីន) កូនស្រីដំបូងរបស់ពួកគេធំទៅក្លាយជាក្មេងល្អមានសម្រស់ស្រស់ស្អាតហើយក្លាយជាទីស្រលាញ់របស់មហាជនគ្រប់គ្នា។
អត្ថបទដោយ សា



