អ្នកមានស្នេហាគេកំពុងបញ្ចេញអាការ:!! កញ្ញា baifernbah នាំយកភាពស្រស់ស្រាយមកចែកជូនហ្វែនខ្លាប់ទាំងព្រឹកព្រលឹម!!

ទទួលបានមិត្តប្រុសដ៏សែនស្រស់សង្ហារ ហើយសម្បូរសមត្ថភាពមួយរូបពី Santa និងពីឆ្នំា 2022 រួចរាល់ហើយសម្រាប់តារាស្រីល្បីល្បាញមិនចាញ់នរណា, កញ្ញា baifernbah ដែលក្នុងកំឡុងចុងឆ្នាំថ្មីៗនេះនាងត្រូវតារាប្រុស Nine Naphat សារភាពសុំស្នេហ៍និងសុំធ្វើជាបុរសដែលតាមមើលថែរក្សារនាងអស់មួយជីវិត។ ចុងក្រោយតារាប្រុសស្រីចុះសម្រុងល្អ បង្ករអោយមានទិដ្ឋភាពគួរអោយខ្នាញ់ជាច្រើននៅក្នុងបណ្តាញសង្គមបណ្តាលអោយមិត្តភក្តិទ្រាំមិនបានត្រូវចូលមកចំអន់ពួកគេលេង។
បន្ទាប់ពីទំនាក់ទំនងមានការអភិវឌ្ឍន៍ទៅរកភាពល្អប្រសើរជាងមុន ទាំងពីរនាក់ផ្អែមល្ហែមជាមួយគ្នាកាន់តែច្រើន ទស្សនិកជនសង្កេតឃើញថាកញ្ញា baifernbah ចាប់ផ្តើមចេញផុសរូបភាពនិងសារបែបយុវវ័យកំពុងធ្លាក់ក្នុងអន្លង់ស្នេហាច្រើនជាងមុន។ ដូចជាចុងក្រោយនេះនាងបានផុសរូបធ្វើមុខគួរអោយស្រលាញ់ហើយបានសសេរ Caption អោយសាធារណ:ជនអានទាំងព្រឹកព្រលឹមថា “ស្រស់ស្រាយ 🌿🌿”។
ផុសក្នុងមួយរយ:ចុងក្រោយរបស់តារាស្រីបណ្តាលអោយមិត្តភក្តិជាច្រើនទាំងនៅក្នុងរង្វង់វិស័យសិល្ប:និងនៅក្រៅវិស័យនាំគ្នាចូលមកខមមិនសសើរថាកញ្ញា baifernbah ក្មេងជាងមុន ស្រស់ស្អាតជាងមុន រីករាយជាងមុន ហើយមានមួយចំនួយទៀតចូលមកនិយាយថានេះអាការ:ជារបស់អ្នកមានស្នេហាអោយច្បាស់ក្រឡែត ឬអ្នកមានស្នេហាគេផុសរូបខ្យូតអោយគ្នាមើលប្រហែលៗនឹងឯង។ ចំណែកហ្វែនខ្លាប់វិញនាំគ្នារំភើបជំនួសជាពិសេសពេលឃើញលោក Nine Naphat ចូលមក like និងខមមិនអោយរូបរបស់គ្នាគ្រប់រូប។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា