ស្ងាត់ៗម៉ែដាក់អោយផ្អើលមួយ!! ប្រធានសមាគមន៍ aff_taksaorn បើកឆាតក្រុម “ត្រាវ” របស់ខ្លួនធ្វើអោយតារាស្រីពាក់កណ្តាលវិស័យចូលមកឯកភាពជាមួយ!!
ក្នុងឧកាសចុងសប្តាហ៍ដែលទើបតែកន្លងផុតទៅថ្មីៗនេះកំពូលតារាសម្តែងស្រីល្បីច្រើនសម័យកាលកញ្ញា aff_taksaorn បាននាំយកភាពសប្បាយរីករាយមកចែកចាយជូនទស្សនិកជនដូចសព្វមួយដង ប៉ុន្តែលើកនេះហាក់បីដូចជាមានឥទ្ធិពលខ្លាំងណាស់ព្រោះតារាស្រីល្បីល្បាញស្ទើរគ្រប់គ្នាពេញចិត្ត ហើយបាននាំគ្នាចូលមកខមមិននៅលើផុសរបស់នាងបាក់ទឹកបាក់ដី។

ថ្មីៗនេះម៉ែ aff_taksaorn បានកាត់យកបទសន្ទនាក្នុងក្រុមមិត្តជិតស្និទ្ធរបស់ខ្លួនមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួសារសសេរថា “Conversation នាពេលព្រឹកព្រលឹមថ្ងៃអាទិត្យរបស់ពួកគេ 😂” ដែលក្នុងឆាតនោះមិត្តភក្តិរបស់តារាស្រីបាននាំយកឃ្លារដែលសសេរថា “បងៗអាយុ ៣០+ ត្រូវឈប់និយាយថាខ្លួនឯងចាស់ណាព្រោះបងជារបស់ឆ្ងាញ់!!” មកផ្តល់កំលាំងចិត្តអោយមិត្តភក្តិក្នុងក្រុម ហើយមានម្នាក់ទៀតកាត់តប្តូរទៅជា “បងៗអាយុ 40+ ត្រូវឈប់និយាយថាខ្លួនឯងចាស់ណាព្រោះបងជារបស់ឆ្ងាញ់!!”។

ឃើញការកាត់តត្រូវតាមអាយុរបស់ខ្លួនហើយម៉ែ aff_taksaorn ប្រញ៉ាប់ឆ្លើយភ្លាមៗថា “តាមហ្នឹង (ម៉ែយល់ស្របថាអាយុ 40+ ជារបស់ឆ្ងាញ់)។ ហើយឆាតដែលតារាស្រីបាននំាយកមកចែកចាយនៅក្នុងអ៊ិនស្តាក្រាមនោះបានទាក់ទាញអោយបណ្តាតារាប្រុសស្រីអ្នកដែលមានអាយុច្រើនជាង ៤០ ឆ្នាំជាច្រើនផ្សេងទៀតចូលមកសើច និងសម្តែងការឯកភាពជាមួយការយល់ឃើញបែបថ្មីនោះ។
អត្ថបទដោយ សា





