កុំអោយគេថាពេលបែកសង្សាបានស្អាត! Baifern Pimchanok តាំងពីមាន Nine Napat មកសម្រស់ក៏ស្រស់ស្អាតទ្វេដងហើយភាពស្រស់ស្រាយក៏ខ្លាំងជាងមុនដែរព្រោះសូម្បីតែថតបែបនេះសោះក៏ជះក្ដីសុខពេញបណ្ដាញសង្គមដែរ! មានរូបភាព
Baifern Pimchanok ពិភពលោកកំពុងតែពេញទៅដោយពណ៌ផ្កាឈូកអស់ហើយ ស្រស់ស្រាយគ្មានលុះថ្ងៃសូម្បីតែខាង Nine Napat ឃើញហើយក៏អត់ទ្រាំមិនបានដែរប្រញាប់ចូលទៅចុចឡាយអោយភ្លាមៗ
ព្រោះតែអនុភាពនៃក្ដីស្នេហាជះពន្លឺខ្លាំងខ្លានិងងាកទៅណាក៏ឃើញតែភាពស្រស់ស្អាតដែរ សម្រាប់តួឯកស្រីស្អាត Baifern Pimchanok បន្ទាប់ខាងតួឯកប្រុសរូបសង្ហា Nine Napat ប្រកាសដំណឹងល្អជាសាធារណៈថាឋានៈហួសពីមិត្តភ័ក្ដ ធ្វើអោយអ្នកគាំទ្ររំភើបពេញប្រទេសចំពោះរឿងនេះខ្លាំណាស់
ហើយរូបភាពដែលបានចែកចាយក្នុងពេលថ្មីៗនេះខាងស្រីបានទៅដើរលេងនៅតាមខេត្តបង្ហាញអោយឃើញពីបរិយាកាសដ៏សែនស្រស់ស្រាយ ហើយក៏អាចនិយាយបានម្យ៉ាងទៀតថានាងពិតជាគួអោយស្រលាញ់ខ្លាំងណាស់ រូបថតនីមួយៗស្អាតត្រជាក់ភ្នែកនិងមានមន្ដស្នេហ៍ណាស់ រូបភាពនេះបានអង្រួនបេះដូងខាងប្រុសដល់ថ្នាក់ទប់ចិត្តមិនបានក៏ប្រញាប់ចូលទៅចុចឡាយអោយភ្លាមៗ អាចនិយាយបានថាបេះដូងមានប៉ុន្មានអោយទៅប៉ុណ្ណឹងចា
អត្ថបទដោយ : នីត្តា
















