តារាស្រី baifernbah ផុសរូបគូដំបូងបំផុតបន្ទាប់ពីប្រកាសពីទំនាក់ទំនង!!

បានក្លាយជាគូស្នេហ៍តារាដែលជាប់ឈ្មោះក្នុងនិន្នាការប្រទេសថៃលំដាប់ខ្ពស់ៗជាច្រើនលើកជាច្រើនសារ ចំពោះគូរបស់តួឯកស្រី baifernbah និងលោក naphat_nine ដែលទើបតែបានសារភាពសុំស្នេហ៍គ្នាកណ្តាលបទសម្ភាសន៍របស់អ្នកយកពត៌មានរាប់សិបនាក់។ បន្ទាប់ពីប្រកាសសាកល្បងទាក់ទងមើលចិត្តគ្នាតារាប្រុសស្រីបានបណ្តើរគ្នាធ្វើរឿងដែលគូស្នេហ៍ទាំងអស់ធ្វើរួមគ្នា ហើយចុងក្រោយនេះកញ្ញា Baifern ចាប់ផ្តើមផុសរូបគូជាផ្លូវការណ៍ហើយ!
តារាស្រីបានផុសរូបខ្លួននិងអ្នកយល់ចិត្តចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “រឿងកំពុងចាក់ផ្សាយឡើងវិញបងធៀនឈរងក់ធ្វើអ្វីចាស់?😜 យប់នេះរឿង #สร้อยสะบันงา ចាក់ផ្សាយឡើងវិញជាលើកដំបូងកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណា!”។
រូបភាពគូដែលកញ្ញា baifernbah ជ្រើសរើសយកមកផុសជាលើកដំបូងបន្ទាប់ពីចាប់ផ្តើមស្រលាញ់គ្នាជាអនុស្សាវរីយ៍ដែលនាងនិងតារាប្រុស naphat_nine បានសាងរួមគ្នាក្នុងកំឡុងពេលថតរឿង #สร้อยสะบันงา អោយស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ៣។ ផុសចុងក្រោយនោះនាំអោយប្រិយមិត្តក្នុងបណ្តាញសង្គម និងហ្វែនខ្លាប់របស់តារាទាំងពីរនាក់រំភើបរីករាយនាំគ្នាចូលមកខមមិនរូបបេះ​ដូង ❤️ ហើយប្រាប់ថាពួកគេសមគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់។​

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា