លើកដំបូងបំផុតក្នុងឆាកជីវិត!! តារាប្រុស kugimiyas ផុសសារអរគុណហ្វែនខ្លាប់ដែលបានបង្កើតបទពិសោធន៍មួយនេះអោយខ្លួន!!

មិត្តអ្នកអានទាំងអស់គ្នាប្រហែលជាបានជ្រាប់យ៉ាងច្បាស់ហើយថាថ្ងៃកំណើតរបស់កំពូលតារាប្រុស kugimiyas ទើបតែកន្លងផុតទៅថ្មីៗនេះទេ គាត់បានឆ្លងថ្ងៃកំណើតជាមួយមិត្តស្រីតែពីរនាក់យ៉ាងរ៉ូមែនទិកបណ្តាលអោយមានប្រធានបទស្នេហាជាច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រព័ន្ធសារពត៌មានថៃ។ ហើយក្រៅពីនោះទៅទៀតតារាប្រុសបានផុសរូបភាពបង្ហាញ Surprise ដែលខ្លួនទទួលបានជាលើកដំបូងបំផុតក្នុងឆាកជីវិត ធ្វើអោយហ្វែនខ្លាប់រីករាយហើយមានមោទនភាពលើខ្លួនឯងដែលបានធ្វើរឿងនោះអោយតារាប្រុសដែលខ្លួនស្រលាញ់។
នៅក្នុងអ៊ិនស្តាក្រាមលោក kugimiyas ផុសរូបរបស់ខ្លួនព្រមជាមួយឡានចំណីអាហារដែលអ្នកគាំទ្របានរៀបចំដើម្បី Surprise ថ្ងៃកំណើតអោយ អមជាមួយសារបង្ហាញពីចំណាប់អារម្មណ៍ថា “Thank you for the food support for the first time in my life 🤣😂😅 From FC both Thai and foreign 🎁🍕🎁🍕🎁🍕 #HBDNadechDay2022 (អរគុណច្រើនសម្រាប់ Food Support ជាលើកដំបូងបំផុតក្នុងឆាកជីវិត 🤣😂😅 បានមកពីហ្វែនខ្លាប់ក្នុងប្រទេសថៃនិងក្រៅប្រទេស)”។
ភាពសប្បាយរីករាយរបស់តារាប្រុសពេលបានឃើញកាដូពិសេសពី FC បានធ្វើអោយអ្នកគាំទ្រដែលតាំងចិត្តធ្វើដើម្បីគាត់សប្បាយរីករាយកាន់តែខ្លាំង ហើយនាំគ្នាចូលសសេរពាក្យជូនពរអោយគាត់បន្ថែមនៅក្នុងប្រអប់ខមមិនកាន់តែច្រើន។ សរុបមកយើងអាចនិយាយបានថាកម្មវិធីខួបកំណើតរបស់លោក kugimiyas ឆ្នាំនេះពិសេសសជាឆ្នាំណាៗទាំងអស់គាត់ទទួលបានក្តីស្រលាញ់យ៉ាងជ្រាលជ្រៅពីមិត្តស្រីនិងអ្នកគាំទ្រទូទាំងពិភពលោក។​

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា