រៀបការមិនទាន់បានប៉ុន្មានខែផងសម្រាកកូនបាត់!! លោក weir19 ផុសបង្ហាញមុខនិងឈ្មោះកូនស្រីដំបូងអោយទស្សនិកជនបានស្គាល់!

មិត្តភក្តិក្នុងវិស័យសិល្ប: ហើយអ្នកគាំទ្រទើបតែចូលរួមសម្តែងក្តីរីករាយជាមួយពួកគេកាលពីខែកក្កដាថ្មីៗនេះសោះ ចូលដល់ខែធ្នូរបំណាច់ឆ្នាំលោក weir19 និងភរិយាអ្នកនាង vikkiiexplorer ណែនាំមុខអោយទាំងអស់គ្នាស្គាល់រួចរាល់បាត់ទៅហើយ។ ទស្សនិកជននាំគ្នាចូលរួមអបអរសាទតារាប្រុសសាជាថ្មីម្តងទៀតតែក៏ឆ្ងល់ថាសម្រាលលឿនម្ល៉េះបូកលេខមិនត្រូវសោះ!!
ថ្ងៃនេះនៅក្នុងគ្រប់បណ្តាញសង្គមទាំងអស់លោក weir19 និងអ្នកនាង vikkiiexplorer បានផុសប្រកាសប្រាប់ពីដំណឹងល្អឧកាសបុណ្យណូអែលអោយមហាជនបានដឹងហើយចូលរួមសប្បាយចិត្តជាមួយពួកគេយ៉ាងច្រើនកុះករ។ កូនស្រីដំបូងរបស់តារាប្រុសឈ្មោះអូន “Wylyn” កើតកាលពីព្រឹកថ្ងៃទី 19 ខែធ្នូរ ឆ្នាំ 2022 អមជាមួយសំលេងស្វាគមន៍យ៉ាងរន្ធឺអឺងកងរបស់ហ្វែនខ្លាប់និងសាច់ញាតិ។
កំណើតរបស់កូនស្រីដំបូងធ្វើអោយម៉ាក់ប៉ាថ្មីថ្មោងទាំងពីរនាក់លង់ជាខ្លាំង ដោយបន្ទាប់ពីកើតពួកគេផុសបង្ហាញក្តីស្រលាញ់អោយនាងភ្លាមៗថា “Baby Wylyn, we love you to the galaxy 🤍🌌🤍 Dec 19, 2022 #เรื่องท้องต้องสมิติเวช #samitivej #bornatsamitivej (បេប៊ី វិលីន, ពួកយើងស្រលាញ់កូនធំប៉ិនកាឡាក់ស៊ី)”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា