ជួយឃាត់ផងលោកអើយ! Pook Luk យូរៗទៅលែងខ្វល់លែងខ្វាយអាណិតដល់ចិត្តអ្នកគាំទ្រអស់ហើយស្លៀកអញ្ជឹងហើយសើចធ្វើមិនដឹង! មានវីដេអូ
មួយរយៈដំបងកាន់ក្នុងដៃជាប់ហើយសម្រាប់ Mike Pattaradet ព្រោះថាម្ចាស់ចិត្តរូបស្រស់យ៉ាង Pooklook-Fonthip ឧស្សាហ៍ប្រលែងខ្លួនទទេរញឹកញាប់ណាស់ជាពិសេសបង្ហោះចែកចាយលើបណ្ដាញសង្គមទៀតផង
ក្នុងពេលថ្មីៗនេះ Pooklook-Fonthip បានប្រមូលខោវអាវដាក់កាបូបធ្វើដំណើរទៅដើរលេងសម្រាកលំហែកាយនៅឯផាតាយ៉ា ព្រមទាំងមានផុសនៅក្នុង IG ជាបន្ដបន្ទាប់ អាចនិយាយបានថាដំណើរដំសាន្ដចប់ហើយតែនៅឡើយរូបភាពមិនទាន់អស់ ជាមួយរូបភាពចុងក្រោយអមជាមួយប្រយោកឃ្លាថា “ចង់ទៅដើរលេងទៀតហើយ នាំអូនទៅដើរផងណាបាទ”
ប្រយោគលួងលោមបែបនេះ កំលោះ Mike ប្រហែលជាត្រូវរកកន្លែងអោយមិត្តស្រីដើរលេងទៀតហើយ រូបភាពស្រស់ស្រាយបូករួមជាមួយឈុតពណ៌ផ្កាឈូកចាស់ ទាំងទន់ភ្លន់ទាំងស៊ិចស៊ីមកក្នុងពេលតែមួយ ព្រោះតែឈុតនេះហែកដើមទ្រូងចំហរគ្មានកន្លែងបិតបាំងនោះទេ
អត្ថបទដោយ : នីត្តា

















