ប្រិយមិត្ត​សឹងតែមិន​ជឿថា ព្រះនាង ចៀវៃ ស្រស់ស្អាត​ដល់ម្លឹង​ ទោះបីជា​នាងមាន​អាយុ​ជាង​៤០ឆ្នាំទៅហើយ​

តៃវ៉ាន់ ៖ លោកអ្នក​ប្រាកដជាបាន​ស្គាល់ហើយ ព្រះនាង​ ចៀវៃ ដែលបាន​សម្តែងក្នុង​ខ្សែភាពយន្តភាគនាពេលកន្លងមក​ ឈ្មោះរបស់នាងពិត​ប្រាកដ គឺ Ruby Lin ដែល​បច្ចុប្បន្ននេះ​នាង​មាន​អាយុ​ជាង​៤០ឆ្នាំទៅហើយ បើក្រឡេកមើល​សម្រស់​របស់នាងនោះ ពិត​ជាស្រស់ស្អាត​ខ្លាំងណាស់​ដូចនៅអាយុ​១៨ឆ្នាំអ៊ីចឹង។

កាលពីពេលថ្មីៗនេះ ព្រះនាង​ ចៀវៃ បានលេចវត្តមាន នៅទីសាធារណៈជាថ្មី​ ក្នុងស្ទាយ៍លេងខ្លួន បែបយុវវ័យទាន់សម័យ អាវពណ៌ផ្កាឈូក ជាមួយខោវែង មានដាក់ប៊ូ ចងសក់ មើលទៅមិនសាកសមនឹង អាយុ៤០ប្លាយនោះទេ។ អ្នកគ្រប់ៗគ្នា​ដែលបានឃើញនាង​ ពិ​តជាមាន​ការងឿងឆ្ងល់ខ្លាំងណាស់ តើនាង​បាន​ប្រើផលិត​ផល​សម្រស់អ្វី បាន​ជានាង​ស្រស់ស្អាត​ដល់ម្លឹង។

ជាមួយគ្នានោះដែរ ព្រះនាង ចៀវៃ មិនភ្លេចបង្ហាញពី ស្នាមញញឹមស្រស់ប្រិមប្រិយ បង្ហាញភាពរួសរាយដាក់ហ្វេនៗ តាមសាធារណៈ ធ្វើឲ្យអ្នកគាំទ្រអ្នកអស់ឃើញហើយ ពេញចិត្តស្ដូកចំពោះនាង៕