ជីវិតគូមានបញ្ហា!! មានរឿងអ្វីកើតឡើងនៅសុខៗតារាស្រី myriabenedetti ផ្តល់បទសម្ភាសន៍ពីស្នេហាដែលគួរអោយបារម្មណ៍!!
ជាគូស្នេហ៍តារាដែលសម្រេចចិត្តរៀបការជាមួយគ្នាហើយបានរៀបចំកម្មវិធីអាពារហ៍ពិពារហ៍ដែលកក្រើកស៊ីដាច់គេក្នុងប្រទេសតែម្តងហើយពេលនោះ សម្រាប់គូរបស់តួឯកប្រុសជើងចាស់ atichart9 និងតារាចម្រៀងស្រីល្បីល្បាញអ្នកនាង myriabenedetti ដែលសាងជីវិតគូជាមួយគ្នាយ៉ាងរលូនក្នុងរយ:ពេលយូជាង ៨ឆ្នាំ។ ប៉ុន្តែគ្រប់យ៉ាងមិនមែនស្រស់ស្រាយរីករាយគ្រប់ពេលវេលាដូចទស្សនិកជនគិតនោះឡើយ ចុងក្រោយនេះអ្នកនាង myriabenedetti ចេញមុខអោយសម្ភាសន៍ដោយខ្លួនឯងផ្ទាល់ថាជីវិតគូរបស់ពួកគេកំពុងមានមានបញ្ហា។

ក្រោយពីបានទំនេរដៃពីការធ្វើអាជីវកម្មផ្ទាល់ខ្លួនតារាស្រីមានឧកាសអាចទទួលការងារសិល្ប:មួយចំនួនឡើងវិញ ហើយនៅក្នុងការងារចូលរួមកម្មវិធី Event ថ្មីៗនេះតារាស្រីបានប្រាប់អ្នកការសែតថា “ជីវិតគូរបស់នាងនិងស្វាមីមានលក្ខណ:ធម្មតាដូចមនុស្សទូទៅដែលមានសុខខ្លះ ទុក្ខខ្លះ អន់ចិត្តគ្នាទៅវិញទៅមកខ្លះដូចគេដូចឯង កន្លងមកនិងពេលនេះទាំងពីរនាក់ស់នៅបែបជួយយោងគ្នាទៅវិញទៅមកដើម្បីអោយគ្រួសារនៅតែអាចបន្តទៅមុខបាន”។

តារាស្រីបន្តទៀតថាភាគច្រើនរឿងអន់ចិត្តកើតចេញពីស្វាមី ព្រោះលោក atichart9 ជាមនុស្សលំអិតច្រើននាងភ្លេចយកចិត្តទុកដាក់តែបន្តិចគាត់ក៏អាចរករឿងអន់ចិត្តបាត់ទៅហើយ ឧទាហរណ៍ដូចជាភ្លេចឆាតទៅអាប់ដែត មិនបានយកនេះយកនោះទៅអោយតាមសំណូមពរ ស្វាមីក៏ចាប់ផ្តើមមិនសប្បាយចិត្ត ខូចចិត្តមួយរំពេច។
អត្ថបទដោយ សា



