មានឋាន:ខ្ពស់!! បើកបង្ហាញប្រាក់ចំណូលរបស់តារាប្រុស naphat_nine ធានាថាគ្រប់គ្នានឹងត្រូវសសើរថាគាត់ពូកែរកលុយ!!!

បច្ចុប្បន្ននេះនរណាក៏ស្គាល់លោក naphat_nine កំលោះសង្ហារមានការងារសិល្ប: និងការងារផ្សាយពាណិជ្ជកម្មអោយផលិតផលល្បីល្បាញជាច្រើនផ្សេងទៀត។ តារាប្រុសរូបនេះបានចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីរន្ធឺបន្ទាប់ពីបានចុះកិច្ចសន្យាជាមួយបុស្តិ៍លេខ៣ ហើយផ្ទុះខ្លាំងបំផុតបន្ទាប់ពីសម្តែងរឿងខ្សែរភាពយន្តរួមគ្នាជាមួយកញ្ញា Baifernbah រឿង Friendzone ដែលធ្វើអោយកក្រើកទស្សនិកជនទូទាំងអាស៊ីអាគ្នេយ៍។
ក្រៅពីអាជីពជាសិល្ប:ករមានសមត្ថភាពខ្ពស់របស់ទស្សនិកជនលោក​ naphat_nine នៅមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង ក្រុមហ៊ុននោះមានឈ្មោះថា “บอร์นทูบี9บอร์นทูบี9” បានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មថៃនៅក្នុងឆ្នាំ ២០១០ អមជាមួយប្រាក់វិនិយោគដំបូងចំនួន 300,000 បាត ។ តារាប្រុសមានតំណែងជាគណកម្មការគ្រប់គ្រង ហើយទទួលការខុសត្រូវលើដំណើរការរបស់អាជីវកម្មទាំងមូល។
ពាក់ព័ន្ធជាមួយចំណូលរបស់ Business ផ្ទាល់ខ្លួនវិញលោក naphat_nine រកបាន 14,347,879.64 បាត ចំណេញបាន 5,022,097.60 បាតក្នុងឆ្នាំ ២០២២ ហើយព្យាករណ៍ទុកថាឆ្នាំក្រោយៗចំណូលនឹងកើនឡើងជាងនេះជាបន្តបន្ទាប់។​ សរុបមកលោក “ណាយ” របស់កញ្ញា Baifernbah ពិតជាមិនធម្មតាមែនគាត់ក្លាយជា CEO រកចំណូលបានច្រើន ហើយបានជាប់ឈ្មោះជាតួឯកប្រុសដែលមានប្រជាប្រិយភាពខ្លាំងរបស់ប្រទេសថៃទាំងវ័យក្មេង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា