មើលពេញៗភ្នែក !! អាល់ប៊ុមរូបភាពបង្ហាញបរិយាកាសថ្ងៃអាពារហ៍ពិពារហ៍របស់តារាស្រី patriciagood និងលោក Notevises 💖!!

Congratulation Pat-Note !! ដូចដែលទស្សនិកជនបានជ្រាបតាំងពីព្រឹកមកម្ល៉េះ ថ្ងៃនេះគឹជាថ្ងៃសិរីសួស្តីថ្ងៃមង្គលរបស់សមាជិកក្រុមគ្រួសារកញ្ញា patriciagood និងលោក Notevises គ្រប់គ្នាពីព្រោះទាំងពីរនាក់បានបណ្តើរគ្នាចូលរោងជ័យជាផ្លូវការណ៍រួចរាល់ហើយ។ កាលពីព្រឹកយើងមិនសូវបានឃើញរូបភាពគ្រួសារកក់ក្តៅរបស់ពួកគេទេ ពេលនេះ admin សុំស៊ែរអោយជាអាល់ប៊ុមហើយណា!
ពិតប្រាកដណាស់ដែលថាសមាជិកទាំងអស់របស់គ្រួសារទាំងសងខាងត្រូវបង្ហាញវត្តមាននៅក្នុងថ្ងៃពិសេសរបស់កូនប្រុសកូនស្រី ប្អូនប្រុសប្អូនស្រី និងក្មួយៗដែលខ្លួនបានឃើញបានជួយចិញ្ចឹមបីបាច់ថែរក្សារ។ ដូចគ្នាដែលនៅក្នុងថ្ងៃរៀបការរបស់ Pat-Note លោក Nottvisrut និងអ្នកនាង Chomismaterialgirl ហើយនឹកូនៗទាំងបីនាក់បានតែខ្លួនយ៉ាងស្រស់ស្អាតសង្ហារដើម្បីមកជូនពរអោយគ្រួសារថ្មីមានតែក្តីសុខនិងសុភមង្គល។
លើសពីនោះទៅទៀតហ្វែណខ្លាប់សង្កេតឃើញថាអ្នកស្រី “ណិង” ម្តាយបង្កើតរបស់តារាស្រី Chomismaterialgirl ក៏បានធ្វើដំណើរមកចូលរួមផងដែលដោយសារគាត់ស្រលាញ់លោក Notevises ដូចជាកូនម្នាក់របស់ខ្លួន។ សរុបមកគ្រប់យ៉ាងមានដំណើរការទៅយ៉ាងរលូតហើយពោពេញដោយក្តីសុខក្តីស្រលាញ់យ៉ាងពេញលេញ ស្នាមញញឹមរបស់ទាំងអស់គ្នានៅក្នុងរូបភាពធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតញញឹមតាមដោយមិនដឹងខ្លួន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា