បងថ្លៃប្អូនថ្លៃគេ!! បើកសារម៉ែ chomismaterialgirl ផុសទទួលស្វាគមន៍សមាជិកថ្មីជាផ្លូវការណ៍!!

ពីធីភ្ជាប់ពាក្យចងសម្ព័ន្ធមេត្រីរវាងគ្រួសារទាំងសងខាងរបស់កញ្ញា Patriciagood និងមហាសេដ្ឋីកំលោះលោក Notevise បានប្រព្រឹត្តទៅយ៉ាងរលូតហើយកក់ក្តៅបំផុតកាលពីថ្ងៃទី ២០ ខែធ្នូរ ឆ្នាំ ២០២២ ម្សិលមិញនេះ។ សមាជិកគ្រួសារទាំងអស់បានដាក់ច្បាប់ឈប់ សម្រាកពីការងារពីការសិក្សារដើម្បីមកបង្ហាញវត្តមាននៅក្នុងឧកាសពិសេសប្រចាំត្រកូល ម៉ែ chomismaterialgirl​ របស់យើងដែលជាកូនប្រសារច្បងក៏បានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អខ្ជាប់ខ្ជួនផងដែល។
ថ្ងៃនេះតារាស្រីបានផុសរូបរួមគ្រួសាព្រមជាមួយកូនក្រមុំហើយបានសសេរសារស្វាគមន៍ប្អូនថ្លៃចូលក្នុងត្រកូលថា “Welcome nong @patriciagood to our family 🤗🫰🏻💖 (សូមស្វាគមន៍អូនផែតចូលក្នុងគ្រួសាររបស់យើង)” ដោយឃើញហើយកញ្ញា patriciagood បានចូលមកខមមិនអរគុណបងថ្លៃស្រីយ៉ាងគួរអោយស្រលាញ់ថា “Thank you so much kaa p chommm😚🙏🏼💖”។
ក្រោយមកកូនក្រមុំបានផុសសារជូនចំពោះគ្រួសារ “Rangsisingpipat” ត្រកូលខាងស្វាមីថា “សូមអរគុណគ្រួសារ Rangsisingpipat សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅរបស់អ្នកទាំងអស់គ្នា 🤍 #patnote”។ សារឆ្លងឆ្លើយរបស់កំពូលតារាស្រី និងតួឯកស្រីល្បីដែលពេលនេះបានក្លាយជាគ្រួសារតែមួយនឹងគ្នាបានធ្វើអោយទស្សនិកជនរំភើបរីករាយ ហើយស្ងប់ស្ងែងទឹកចិត្តទូលាយរបស់ម៉ែ chommm ជាច្រើនហូហែ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា