ម៉ាក់យាយគួរអោយស្រលាញ់!! ទស្សនិកជនស្ងប់ស្ងែនមិត្តភាពរវាងម្តាយតារាស្រី chomismaterialgirl និងម្តាយរបស់លោក nottvisrut!!

នៅក្នុងកម្មវិធីអាពារហ៍ពិពារហ៍របស់តារាស្រី patriciagood និងលោក Notevises កាលពីម្សិលមិញនេះក្រៅពីបានបង្ហាញអោយប្រិយមិត្តបានឃើញពីចិញ្ចៀនត្បូងធំតម្លៃមហាសាល រូបភាពជួបជុំគ្រួសារស្អាតៗ ហើយថ្ងៃមង្គលនោះបានបង្ហាញអោយឃើញមិត្តភាពល្អៗរបស់លោកយាយអូនសាយហ្វា អូនផាយុ និងអូនអាប៊ីហ្កេលដែលត្រូវជាដណ្លងនឹងគ្នា។
ក្នុងចំណោមរូបភាពរបស់កម្មវិធីដែលត្រូវបានគេនាំយកមកផុសនៅក្នុងបណ្តាញសង្គមទាំងអស់ មានរូបមួយដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់អ៊ិនធឹណែតខ្លាំងមិនចាញ់រូបរបសកូនកំលោះកូនក្រមុំ។ វាជារូបដែលលោកយាយត្រកូល Rangsisingpipat និងលោកយាយ “ណិង” ម្តាយរបស់តារាស្រី chomismaterialgirl កំពុងកាន់ដៃគ្នាឈរថតយ៉ាងជិតស្និទ្ធប្រៀបដូចជាមិត្តភក្តិជិតស្និទ្ធដែលស្រលាញ់គ្នាខ្លាំងដូចបងប្អូនបង្កើត។
លោកយាយទាំងពីរបានក្លាយជាអ្នកដណ្លងគម្រូរបស់សង្គមថៃរូចរាល់ហើយពេលនេះ ព្រោះក្រោយពីបានឃើញរូបភាពរបស់អ្នកទាំងពីរហើយហ្វែនខ្លាប់នាំគ្នានាំយករូបភាពទៅផុសបន្តព្រមជាមួយសារគួរអោយស្រលាញ់ជាច្រើនពាសពេញបណ្តាញសង្គម។ មហាជនសសើរមិនដាច់ពីមាត់ថាម៉ាក់យាយរបស់អូន “សាយហ្វា-ផាយុ-អាប៊ីហ្កេល” គួរអោយស្រលាញ់ខ្លាំង គ្រប់គ្នាចង់បានគូម៉ាក់ក្មេក-ម៉ាក់បង្កើតខ្យូតបែបនេះដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថពបទដោយ សា