Christmas ឆ្នាំនេះផ្អែមខ្លាំង!! គូស្នេហ៍ Urassayas-Nadech និង Kimmy_kimberley-Mark_Prin រៀបចំដំណើរកំសាន្តរួមគ្នាធ្វើអោយហ្វែនខ្លាប់លើសជាតិស្ករ!!
កំពុងធ្វើអោយបណ្តាញសង្គមពុះកញ្ជ្រោលជាខ្លាំងសម្រាប់រូបភាពរួមដែលគូស្នេហ៍ Urassayas-Nadech និង Kimmy_kimberley-Mark_Prin ទើបតែបានបង្ហោះអោយគ្រប់គ្នាទស្សនាជាសាធារណ:។ ពេលនេះលលកញីឈ្មោលពីរគូនេះកំពុងមានពេលវេលាដ៏សែនស្រស់ស្រាយរ៉ូម៉ែនទិកនៅប្រទេសថៃរួមក្រុមមនុស្សជិតស្និទ្ធ។

កាលពីព្រឹកមិញនេះតារាស្រី Urassayas បានផុសរូបភាបចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ជាអ៊ីម៉ូជិ “⛰️⛺️🍽️🍰☕️🌝💫🍃🐈❄️✨”បង្ហាញថាពួកគេកំពុងបោះតង់លេងជាមួយគ្នានៅតំបន់ព្រៃភ្នំដែលហ្វែណខ្លាប់សង្ស័យថាជាដីចំការរបស់លោក Nadech ហើយកញ្ញា Kimmy_kimberley បានផុសរូបភាពបន្ថែមអមជាមួយសារសសេរថា “F•R•I•E•N•D•S 🏕️🤎(មានន័យថាមិត្តភក្តិ)” ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង។

រូបភាពនិងសារបង្ហាញពីមិត្តភាពល្អ បរិយាកាសល្អៗរបស់កំពូលតួឯកប្រុសតួឯកស្រីទាំងបីនាក់ធ្វើអោយទស្សនិកជនទាំងអស់ទាំងក្នុងប្រទសនិងក្រៅប្រទេសកំពុងបបួលគ្នាចេញបោះតង់រួមគ្នាជាមួយក្រុមមិត្តតាមពួកគេ ដើម្បីអបអរសាទថ្ងៃវិសមកាល ថ្ងៃបុណ្យ Christmas និងកម្មវិធីឆ្លងឆ្នាំខាងមុខនេះព្រោងព្រាត។
អត្ថបទដោយ សា




