លង់ក្មួយស្រីរួចរាល់!! ពូ mik_thongraya ទៅលេងកូនស្រីរបស់លោក Weir19 ព្រមជាមួយចំណងដៃពិសសេមានតម្លៃថ្លៃ!!
ហ្វែនខ្លាប់របស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៧ប្រហែលជាបានដឹងរួចជាស្រេចហើយថាតួឯកប្រុស mik_thongraya ត្រូវគ្នាជាមួយលោក Weir19 ជារាមច្បងសម្បើមណាស់ដោយទាំងពីរនាក់តែបង្ហាញវត្តមាននៅក្នុងកម្មវិធីពិសេសៗរបស់ម្ខាងទៀត ហើយតែងតែតាមគាំទ្រផ្តល់កំលាំងចិត្តអោយគ្នាទៅវិញទៅមកជានិច្ច។ ចុងក្រោយនៅក្នុងឧកាសសម្រាលបានកូនដំបូងលោក mik_thongraya ទៅចូលរួមសម្តែងក្តីរីករាយដល់កន្លែងហើយថែមកាន់មាសសុទ្ធទៅចងដៃក្មួយស្រីទៀតផង។

ថ្ងៃនេះតារាប្រុសបានផុសវីដេអូបង្ហាញសកម្មភាពគួរអោយស្រលាញ់ចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារស្វាគមន៍ក្មួយថា “មកចងដៃអូនវីលីនរបស់លោកពូ mik បានទ ☺️❤️🎉 #លង់ក្មួយបាត់ហើយពេលនេះ @weir19 @vikkiiexplorer” ដែលមានអ្នកម្តាយថ្មីថ្មោង vikkiiexplorer ចូលមកខមមិនខាងក្រោមផុសថា “55555 😂😂😂😂 អរគុណពូមិកច្រើនៗដែលបានមកលេងក្មួយតូចណាចាស់ ❤️”។

នៅក្នុងវីដេអូនោះតាំងអស់គ្នាគួរអោយស្រលាញ់ណាស់ពួកគេស្វាគមន៍គ្នា លេងជាមួយគ្នាយ៉ាងមានក្តីសុខដូចបងប្អូនបង្កើត។ បណ្តាលអោយហ្វែនខ្លាប់នាំគ្នាចូលមកសសើរថា លោកពូ mik គួរអោយស្រលាញ់ខ្លាំងមកលេងសិស្សច្បងនិងបងថ្លៃដល់កន្លែងហើយឆ្លៀតមានរបស់ជាប់ដៃជាប់ជើងមកផ្ញើរពួកគេទៀត។
អត្ថបទដោយ សា



