ជាតារាស្រីដែលទទួលបានតែក្តីស្រលាញ់ និងសំលេងគាំទ្រពីសំណាក់ប្រជាជនថៃយ៉ាងយូអង្វែងតាំងពីសម័យចាប់ផ្តើមអាជីពជាអ្នកសិល្ប:រហូតមកទល់ពេលពេលនេះ ចំពោះកញ្ញា Aum Patcharapha តួឯកស្រីលំដាប់លេខ១របស់ប្រទេសថៃ។ ក្រៅពីមិត្តអ្នកតាមដានទស្សនារឿងនិងការងារតារាស្រីនៅទទួលបានមិត្តភាពស្មោះស្ម័គ្រជាច្រើនពីសិល្ប:ករសិល្ប:ការិនីដែលពួកគេទាំងអស់នោះតែងតែមកបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់នាងគ្រប់ពេល។

មិត្តដែលតារាស្រីស្រលាញ់ប្រៀបដូចបងប្អូនបង្កើតហើយរាប់អានគ្នាតាំងពីសម័យកុមាររួមមានអ្នកនាង mayfuang និងអ្នកចាត់កាផ្ទាល់ខ្លួនលោក A-Supachai ទាំងពីរនាក់នេះមិនដែលបណ្តោយអោយតារាស្រីនៅកណ្តោចកណ្តែងតែម្នាក់ឯងឡើយមិនថាថ្ងៃកើតទុក្ខថ្ងៃរីករាយអ្នកដឹងនាំរឿងឆ្នើមនិងអ្នកចាត់ការលំដាប់កំពូលពីររូបនេះតែងចាំផ្តល់កំលាំងចិត្ តហើយជូនពរអោយនាងមានតែក្តីសុខជានិច្ច។

កញ្ញា Pooklook អតីតតួឯកស្រីបុស្តិ៍លេខ៧ដូចគ្នាដែលចាប់ផ្តើមអាជីពជាតារាសម្តែងព្រោះមានកញ្ញា Aum Patcharapha ជាអាយដល។ ទំនាក់ទំនងរបស់តារាស្រីទាំងពីរគឺល្អូកល្អឺនដូចបងប្អូនបង្កើត ពួកគេតែងនៅក្បែរគ្នា ទៅចូលរួមកម្មវិធីពិសេសរបស់គា្ន (រួមកម្មវិធីរបស់មិត្តប្រុសផងដែល) ហើយទស្សនិកជនរមែងបានឃើញខមមិនឆ្លងឆ្លើយរបស់តារាស្រីនៅក្នុងអ៊ិនស្តាក្រាមនិងបណ្តាញសង្គមផ្សេងៗជានិច្ច។ និយាយរួមមកបីនាក់នេះជាមិត្តយិនសិនរបស់កញ្ញា Aum Patcharapha បំបែកយ៉ាងកាក៏មិនបានដែលមិត្តភាពរបស់ពួកគេនឹងបន្តរហូតចាស់កោងខ្នងរៀងៗខ្លួន ។
អត្ថបទដោយ សា



