ប្រជាប្រិយភាព និងដ្រាម៉ាមកដំណាលគ្នា!! គូតួឯក Gulf – Jannie ត្រូវទស្សនិកជនរិះគន់ព្រោះឈុតឆាកនេះមួយតែមួយគត់!

ជាសាច់រឿងស្នេហារវាងនារីវ័យចំណាស់ជាមួយប្រុសក្មេងរបស់ថៃមួយដ៏ល្បីនាពេលបច្ចុប្បន្ននេះចំពោះរឿង URMyMakeUpArtist ឬ มัดหัวใจยัยซุปตาร์ ដែលនាំសម្តែងដោយអ្នកនាង Jannies និងតួឯកប្រុសកំពុងរះថ្មីប្រចាំបុស្តិ៍លេខ៣លោក Gulf។ រឿងនេះផ្ទុះជាខ្លាំងបន្ទាប់ពីចាក់ផ្សាយវគ្គដំបូងៗហើយភាពក៏ក្រើកបានធ្លាក់ចុះខ្សោយវិញខ្លះៗនៅពេលទស្សនិកជនបានឃើញភាពឆ្គងមិនអប់រំសង្គមក្នុងភាគបន្ទាន់។
ខណ:អ្នកតាមដានកំពុងជក់ចិត្តជាមួយឈុតឆាកស្នេហាក្តៅសាច់របស់តួឯកប្រុសតួឯកស្រីដែលចាប់ផ្តើមមានសម្ព័ន្ធភាពពិសេសជាមួយគ្នា មានវគ្គមួយបង្ហាញអោយឃើញអំពីការផ្លាស់ប្តូរថ្នាំពន្យាកំណើត ដែលជាចំនុចដែលធ្វើអោយអ្នកទស្សិនាមិនពេញចិត្តហើយចាប់ផ្តើមនាំគ្នារិះគន់ទាំងរឿង ទាំងតួឯកប្រុសតួឯកស្រីយ៉ាងដំណំ។
ចុងក្រោយនៅក្នុងកម្មវិធី Event លោក Gulf ក្នុងនាមជាតួឯកប្រុសនិងជាតួអង្គសំខាន់របស់រឿងត្រូវបានគេរុំព័ទ្ធសុំអោយឆ្លើយជាមួយបញ្ហាដែលបានកើតឡើង ដោយគាត់បានអោយសម្ភាសន៍ថាក្នុងមានជាតារាសម្តែងគ្រប់គ្នាបានបំពេញនាទីរបស់ខ្លួនយ៉ាងល្អបំផុតហើយ ពួកយើងសម្តែងយ៉ាងយកចិត្តទុកដាក់ព្រោះចង់អោយគ្រប់យ៉ាងចេញមកល្អ ចំពោះសាច់រឿងឬអត្ថន័យមួយចំនួនដែលកំពុងមានដ្រាម៉ាខ្លួនពិតជាមិនអាចប្រាប់បានទេថាមកហេតុអ្វី ព្រោះគាត់បានបំពេញនាទីជាតារាសម្តែងអស់ពិសមត្ថភាពហើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា