ប្រណិតៗច្រើនគ្រឿងតម្រៀបគ្នា តោះមកមើលទីកន្លែងរស់នៅរបស់តួឯកស្រីជើងចាស់ឃ្លាតឆ្ងាយពីការសម្ដែងយូរឆ្នាំនាង Yam Thamonpan (แยม ธมลพรรณ์) មានគេហដ្ឋានធំស្កឹមស្កៃនិងឡានទំនើបសេរ៊ីថ្មីជាច្រើនគ្រឿង ពេលនេះមានពត៌មានប៉ូលីសចាប់ខ្លួនទាក់ទងនឹងការបើកល្បែងអនឡាញខុសច្បាប់។
ដំណឹងដែលថារូបនាងត្រូវប៉ូលីសចាប់ខ្លួននេះធ្វើឲអ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះមិននឹកស្មានថារូបនាងនិងស្វាមីមានពាក់ព័ន្ធនឹងការរកស៊ីល្បែងអនឡាញខុសច្បាប់បែបនេះ។ យ៉ាងណាក៏ដោយក្រោយការចាប់ខ្លួនតារាស្រី Yam និងស្វាមី ខាងគ្រួសារស្វាមីរបស់នាងបានចេញមកនិយាយហើយថាជំនួញរបស់អ្នកទាំងពីរមិនពាក់ព័ន្ធនឹងជំនួញការគ្រួសារស្វាមីនោះឡើយ។
ដោយតារាស្រីនាង Yam មុននេះមិនថាអ្នកគាំទ្រឬមហាជននោះទេសុទ្ធតែធ្លាប់បានសសើរពីជីវិតរបស់នាងក្រោយរៀបការ ព្រោះទោះមិនមកបង្ហាញមុខសម្ដែងរឿងដូចមុន តែរូបនាងតែងតែងបង្ហោះរូបជាមួយនឹងជីវិតស៊ីវីល័យមានគេហដ្ឋានធំស្រស់ស្អាតតុបតែងប្រណិតទីធ្លាធំទូលាយ និងមានឡានទំនើបចម្រុះពណ៌ជាច្រើនគ្រឿងដែលគ្រប់គ្នាប្រាថ្នាចង់បាន។ តារាស្រីនាង Yam ក្រៅពីជីវិតសម្បូរបែបគ្រឿងសម្ភារះហើយរូបនាងក្ដីសុខសុភមង្គលក្នុងគ្រួសារ ព្រោះពេលនេះនាងនិងស្វាមីក៏មានកូនៗ៣នាក់ តែងធ្វើដំណើរទៅកំសាន្ដនៅទីកន្លែងផ្សេងៗជាមួយគ្នា។ តោះមកមើលអាណាចក្រក្រុមគ្រួសាររបស់តារាស្រី Yam ទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ