ហាសហា អ្នកគាំទ្រនេះមុខដូចធ្លាប់ស្គាល់! ប្រទះឃើញតួឯកប្រុស James Jirayu តម្រង់ជួរចង់ជួបតារាស្រី….

អីយ៉ាអ្នកគាំទ្រមកតម្រង់ជួរនឹងគេដែរនេះមុខដូចធ្លាប់ស្គាល់! តួឯកប្រុសលោក James Jirayu ត្រូវបានអ្នកគាំទ្ររូបលោកនាំគ្នាបង្អាប់លេងហើយ ក្រោយពីគេបានប្រទះឃើញរូបលោកមកតម្រង់ជួរចាំជួបនិងចាំថតរូបរបស់តារាស្រីរូបស្អាតមកពីកូរ៉េ​ខាងត្បូង នៅកន្លែងដូចគ្នានឹងមហាជនដ៏ទៃទៀតដែលតម្រង់ជួរគ្នាចាំជួបរូបនាង។

After Footer (Active) - damrei Mr1 Zone2

ដោយតារាស្រីកូរ៉េខាងត្បូងរូបស្អាតមានមហាជនជាច្រើនតម្រង់ជួរគ្នាចាំទទួលនិងចង់ថតរូបម្នាក់នេះមានឈ្មោះថា Han So-hee​ វ័យ២៨ឆ្នាំ។ ថ្មីៗនេះរូបនាងបានធ្វើដំណើរតាមយន្ដហោះមកកាន់ប្រទេសថៃដើម្បីមកចូលរួមកម្មវិធីមួយ ហើយនៅថ្ងៃដែលនាងធ្វើដំណើរមកដល់និងថ្ងៃត្រលប់ទៅវិញក៏មានអ្នកគាំទ្រថៃជាច្រើនមកជូនដំណើរ ចាំថតរូបនិងមកបង្ហាញការគាំទ្រពេញប្រលានយន្ដហោះផងដែរ។ តែមានអ្នកគាំទ្រម្នាក់ដូចជាធ្លាប់ស្គាល់នោះគឺតួឯកប្រុសលោក James Jirayu ដែលបានមកនឹងគេនឹងឯងផងដែរ ធ្វើឲអ្នកគាំទ្រមិនទាន់បានជួបតារាស្រីក៏បានថតរូបរបស់តួឯកប្រុសសិនផងដែរ។ ហើយអ្វីដែលធ្វើឲគេសសើរលោក James Jirayu សម្រាប់រឿងលើកនេះនោះគឺរូបលោកមិនបានធ្វើខ្លួនឯងជាតារាល្បីនោះទេគឺមកតម្រង់ជួរថតរូបដូចអ្នកគាំទ្រអ្នកដ៏ទៃ​ទៀតផងដែរ មានតារាដែលខ្លួនពេញចិត្តដូចអ្នកដ៏ទៃផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ