លែងបណ្តើរដូចមុន!! លោក songkarn_tae ចូលរួមកម្មវិធីសំខាន់របស់មិត្តជិតស្និទ្ធតែម្នាក់ឯង បាត់ស្រមោលតារាស្រី mattperanee ឈឹង!!
មិត្តអ្នកអានប្រហែលជានៅចាំបានថាមុននេះបន្តិចគ្រប់បណ្តាញពត៌មានសិល្ប:កំសាន្តថៃបានចុះនិយាយភាពរង្គុះរង្គើនៃទំនាក់ទំនងរបស់លោក songkarn_tae និងតារាស្រី mattperanee តែពេលនោះពត៌មានបានចប់ស្ងប់ស្ងាត់ទៅវិញព្រោះទាំងពីរនាក់បានចេញមុខមកកស្រាយថាហេតុត្រូវរអ៊ូរទាំង ហេតុអ្វីមិនដែលបានជួបគ្នាមួយរយ:ធំនេះ។

ថ្មីៗនេះនៅក្នុងថ្ងៃមង្គលការរបស់មនុស្សមានឋាន:បុណ្យសក្តិ មាននាមត្រកូលធំល្បីល្បាញនៅក្នុងវិស័យសេដ្ឋកិច្ច ធុរកិច្ច ដូចជាលោក Notevises ប្រាកដណាស់ថាអ្នកធ្វើជំនួញធំៗទូទាំងប្រទេសចាំបាច់ត្រូវមកចូលរួមសម្តែងក្តីរីករាយដោយផ្ទាល់។ លោក songkarn_tae ជាទាយាទភូមិគ្រិះធំបំផុតក្នុងតំបន់ក៏បានមកបង្ហាញមុខនិយាយជូនពរកូនកំលោះកូនក្រុំដោយផ្ទាល់ផងដែល គាត់បានមកចូលរួមនិងបានផុសសារសម្តែងក្តីរីករាយជាមួយកូនក្រមុំកូនកំលោះថា “All the best kub @notevises and super big brother p @nottvisrut”។

ប៉ុន្តែគាត់មកតែម្នាក់ឯង មិនមាននរណាបានឃើញស្រមោលរបស់កញ្ញា mattperanee ដែលជាទូទៅតែងបណ្តើរមិត្តប្រុសចេញកម្មវិធីបែបនេះឡើយ នាំអោយហ្វែនខ្លាប់នាំគ្នាបន្តតាមចាប់ចំនុចខ្សោយពួកគេនៅរស់នៅបែកគ្នាដដែល ពេលនេះមិនទាន់ត្រឡប់ទៅត្រូវរ៉ូវគ្នាវិញ ១០០% នៅឡើយទេ។
អត្ថបទដោយ សា



