គ្រួសារម៉ែ chomismaterialgirl វ៉ាដាច់គេម៉ាភូមិទៀតហើយ !! ក្នុងឧកាសថ្ងៃអាពារហ៍ពិពារហ៍របស់សាច់ញាតិសមាជិកទាំង ៥ នាក់តែងខ្លួនស្រស់សង្ហារសមឋា:ទាក់ទាញភ្នែកមហាជនគ្រប់គ្នា!
ថ្ងៃនេះរូបភាព និងវីដេអូកម្មវិធីជប់លៀងពិធីអាពារហ៍ពិពារហ៍របស់តារាស្រី Pat និងស្វាមីលោក Notevises ត្រូវបានគេនាំយកមកផុសចែកចាយជាបន្តបន្ទាប់រហូតពេញ New Feed របស់បណ្តាញសង្គមទាំងអស់។ កម្មវិធីនេះអធិកអធមខ្លាំងព្រោះភ្ញៀវកិត្តិយសដែលបានមកចូលរួមសុទ្ធជាតួឯកប្រុសតួឯកស្រី អ្នកក្នុងវិស័យសិល្ប: និងបណ្តាអ្នកជំនួញធំលំដាប់ប្រទេសទាំងអស់។

គ្រួសាររបស់លោក Nottvisrut និងកំពូលតារាស្រី chomismaterialgirl គឺជាក្រុមមនុស្សដែលអ្នកប្រើប្រាស់អ៊ិនធឺ ណែតចាប់ភ្នែករងចាំមើលរូបភាព និងសកម្មភាពរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ ព្រោះគ្រប់គ្នាដឹងយ៉ាងច្បាស់ថាគ្រួសារមួយនេះមិនដែលធ្វើអោយអ្នករងចាំទស្សនាអស់សង្ឃឹម ឬអាក់អន់ស្រពោនចិត្តឡើយ ។ ចុងក្រោយដូចការំពឹងទុកមែន ហ្វែនខ្លាប់បានឃើញសមតាមបំណងមែន ដោយសារថ្មីៗនេះអ្នកនាង Chomismaterialgirl បាននាំយករូបជួបជុំសមាជិកគ្រួសារមកផុសចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនអោយទាំងអស់គ្នាបានឃើញជាច្រើនសន្លឹក។

តារាស្រី ស្វាមី និងកូនៗមិនមែណនាំយកភាពកក់ក្តី ក្តីសុខមកបង្ហាញតែម្យ៉ាងនោះទេថ្ងៃនេះ សំលៀកបំពាក់ការតុបតែងខ្លួនរបស់គ្រប់គ្នាក៏ទាក់ទាញចិត្តរបស់អ្នកប្រើប្រាស់អ៊ិនធឺណែតមិនស្ទើរដែល។ ភាពគួរអោយស្រលាញ់របស់សមាជិកទាំងប្រាំនាក់កំពុងធ្វើអោយទស្សនិកជនគាំង នាំគ្នាសម្រុកចូល like និង Comment ជាកំហុក។ និយាយរួមលេខ១ នៅតែជាលេខ១ជានិច្ច!!
អត្ថបទដោយ សា



