មើលបែកភ្នែកប្រជុំតារាជើងខ្លាំង Aum-Ann-Aff….ជប់លៀងឆ្លងឆ្នាំថ្មីម្នាក់ៗតុបតែងខ្លួនមិនអោយចាញ់គ្នានោះទេសំខាន់មាន….! មានវីដេអូ
ធ្វើអោយអ្នកគាំទ្រសប្បាយរីករាយទៅតាមគ្នាពេញព្រទេសសម្រាប់ចុងឆ្នាំដោយការរៀបចំការជប់លៀងចុងឆ្នាំរួមគ្នាដើម្បីទទួលយកឆ្នាំថ្មី ដែលអាចនិយាយបានថាប្រជុំទៅដោយតារាជើងខ្លាំង តារាជើងចាស់ល្បីឈ្មោះលំដាប់ប្រទេស
ព្រោះជាក់ស្ដែង Madame Pang Nuanpan Lamsam បានអញ្ជើញគ្រប់គ្នាមកជួបជុំធ្វើពិធីជប់លៀងតូចល្មម ដែលបានរៀបចំឡើងនៅផ្ទះយ៉ាងកក់ក្ដៅនឹងសប្បាយរីករាយបំផុត ដោយមាន Ann Thongprasom, Aum Patcharapa, Af Taksaorn, Nun Woranuch, Haima Apsorn, Sririta Jenpa និង Nat Myria ហើយក៏នៅមានតារាប្រុស Tor Thanapob មកបង្កើតភាពរស់រវើកជាមួយគ្នាច្រៀងចំរៀងយ៉ាងកក្រឹកកក្រែង
រឿងនេះអាចនិយាយបានថា សម្រស់ជះប្រណាំងគ្នាមិនធម្មតាទេ ម្នាក់ៗលែងម៉ាអស់ដៃ មិនអោយចាញ់គ្នាសោះឡើយអ្វីដែលសំខាន់បំផុតនោះគឺសម្រស់អមតៈគ្រប់ៗគ្នាតែម្ដង
អត្ថបទដោយ : នីត្តា
















