ប្រិយមិត្តដែលនិយមតាមដានទស្សនារឿងភាគហុងកុង ជឿជាក់ថាប្រាកដជាបានស្គាល់តារាប្រុស Raymond Lam ហើយ ព្រោះថាគាត់ធ្លាប់បានសម្ដែងរឿងហុងកុងជាច្រើននៅក្នុងស្ថានីយទូរទស្សន៍ TVB ។
បន្ទាប់ពីទាក់ទងជាមួយមិត្តស្រីដែលជាតារាម៉ូដែល និងតារាសម្ដែងនាង Carina Zhang អស់រយៈពេល ២ ឆ្នាំ ទីបំផុតតារាប្រុសដែលមានវ័យ ៤០ ឆ្នាំរូបនេះ សម្រេចចិត្តរៀបការហើយ។
តាមរយៈគេហទំព័រ jaynestars បានប្រាប់ឲ្យដឹងថា តារាប្រុសរូបនេះបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីរួចមកហើយកាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ហើយអ្នកទាំងពីរក៏មានគម្រោងរៀបអាពាហ៍ពិពាហ៍នៅខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។
គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះបានសុំមិត្ដស្រីរបស់លោករៀបការយ៉ាងផ្អែមល្ហែមកាលពីខែ មិថុនា កន្លងទៅនេះ ដែលមានភ្ជាប់ជាមួយនឹងចិញ្ចៀនពេជ្រដែលមានទំហំ ៩.១៨ ការ៉ាត់ ។
អត្ថបទដោយ៖ ស្រីពេជ្រ