ស្ទះបេះដូងហ្វែនខ្លាប់!! កម្មវិធីជប់លៀងឆ្លងឆ្នាំឆ្នាំនេះមានលោក thanapop_lee ជាសមាជិកថ្មី ទាយដឹងទេថាមកជាដៃគូរបស់នរណាគេ?

ហ្វែនខ្លាប់របស់កំពូលតួឯកស្រីជំនាន់ទី១របស់ប្រទេសថៃប្រហែលជាបានជ្រាបស្រាប់ហើយថាជារៀងរាល់ឆ្នាំកញ្ញា Annethong, Aff_tasakorn, Sriritajensin, Aum Patcharapha, Nun Worranuch, Cherrykhemupsorn, និងអ្នកនាង Myriabenedetti តែងតែហៅគ្នាជួបជុំដើម្បីរៀបចំពិធីជប់លៀតតូចៗបែបហាយសូឯកជនតែគ្នាឯងនៅផ្ទះអ្នកស្រី panglamsam ជាមួយអ្នកមាននៅក្រៅវិស័យសិល្ប:មួយចំនួយផ្សេងទៀត។ ឆ្នាំនេះពិសេសជាសព្វមួយដងព្រោះតួ​ឯកប្រុសវ័យក្មេង thanapop_lee បានមកចូលរួមជាលើកដំបូងបង្អស់ បណ្តាលអោយអ្នកតាមដានយល់ឃើញថាគាត់មកបង្ហាញវត្តមានក្នុងនាមជាមនុស្សសំខាន់របស់តួឯកស្រីណាម្នាក់ក្នុងចំណោមនោះ។
ពិសេសបំផុតនោះគឺវីដេអូដែលអ្នកដឹកនាំរឿង Annethong បានផុសចូលក្នុងអ៊ិនស្តាក្រាមរបស់ខ្លួនថ្មីៗនេះ ព្រោះក្នុងនោះបង្ហាញនូវកាយវិកាមួយចំនួយដែលគួរអោយចាប់អារម្មណ៍ខ្លាំង។ ខណ:ពេលដែលតារាប្រុសកំពុងច្រៀងចម្រៀងស្នេហាក្រុមមិត្តភក្តិរបស់អ្នកម៉ែ Aff_tasakorn នាំគ្នាចាប់នាងចូលកៀកកើយជាមួយខាងប្រុសយ៉ាងសប្បាយរីករាយ ដោយមើលទៅទាំងពីរនាក់ក៏មានអាការ:អៀនគ្នាទៅវិញទៅមកខុសប្រក្រតីមើលទៅដូចជាមាន something Special។
ផុសចុងក្រោយក្នុងឧកាសបុណ្យណូអែលរបស់តារាស្រីមួយក្រុមនេះកំពុងធ្វើអោយទស្សនិកជនមានប្រផ្នូរថាការជីនគូ Aff- thanapop_lee អាចនឹងក្លាយជាការពិតទាំងអស់គ្នាមានសង្ឃឹមថានឹងបានសមតាមបំណង។ អៀនគ្នាបែបនេះ ចេញកម្មវិធីច្រើនរួមគ្នាបែបនេះ ប្រហែលមិនយូរទេទំនាក់ទំនងដែលត្រឹមជាបងប្អូននឹងត្រូវបញ្ចប់ហើយ បងប្អូនប្រិយមិត្តនឹងបានស្តាប់ពត៌មានល្អៗរបស់ពួកគេជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា