មតិថ្មីតារាស្រីលុតជង្គង់សុំមិត្តប្រុសរៀបការ!! អ្នកនាង prawfar_kk អធិប្បាយថាហេតុអ្វីត្រូវធ្វើរឿងដូចច្នោះ!!

ជាគូស្វាមីតារាថ្មីថ្មោងក៏គួរអោយស្រលាញ់របស់វិស័យសិល្ប:មួយគូទៀតសម្រាប់តារាស្រី prawfar_kk ដែលទើបតែបានរៀបការជាមួយមិត្តប្រុសលោក yindeeman ថ្មីៗនេះ។​ ប៉ុន្តែគូរបស់ពួកគេបានបង្កើតនូវកេរ្តិ៍ដំណែលថ្មីអោយទស្សនិកជនហួសចិត្តនិងអស់សំណើចជាខ្លាំងព្រោះខាងស្រីមិនសុខចិត្តហើយបានលុងជង្គង់សុំមិត្តប្រុសរៀបការវិញទាំងកណ្តាលមុខគ្រួសារទាំងសងខាង។
បន្ទាប់ពីមានរូបភាពបែកធ្លាយតារាស្រីបណ្តើរស្វាមីចូលកម្មវិធីសម្ភាសន៍ហើយមកស្រាយថាហេតុអ្វីចាំបាច់ធ្វើដល់ថ្នាក់នោះ អ្នកនាង prawfar_kk និយាយថាតាមពិតទៅលោក yindeeman បានសុំនាងរៀបការរួចរាល់ហើយតាមរូបភាពដែលទាំងអស់គ្នាបានឃើញកាលពីប៉ុន្មានខែមុខ ប៉ុន្តែនាងនៅចង់បានបន្ថែមលើសពីហ្នឹង តែស្នើរសុំហើយមិត្តប្រុសមិនព្រមធ្វើអោយដោយនិយាយថាអស់ហើយបងធ្វើបានតែប៉ុណ្ណឹងទេ លឺហើយតារាស្រីក៏សម្រេចចិត្តធ្វើដោយខ្លួនឯងតែម្តង។
សរុបមកមិនមែនជាមតិថ្មីអ្វីទេ អ្នកនាង prawfar_kk មិនមែនសុខៗចង់រៀបការហើយចេញមុខសុំខាងប្រុសរៀបការមុននោះទេ នាងធ្វើព្រោះឃើញបរិយាកាសអំណោយផល សមាជិកគ្រួសារទាំងសងខាងជួបជុំ ទើបធ្វើដើម្បីបានរូបភាពស្រស់ស្អាតដែលអាចយកទៅធ្វើជារូប Pre-Wedding បាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា