មិនដែលបានស្ងប់ម្តង!! លោក kanchai ត្រូវសង្គមរិះគន់ថាមិនបារម្មណ៍ពីសុវត្ថិភាពរបស់ភរិយានិងកូនស្រី!!

លោក kanchai ជាពិធីករប្រុសដែលគ្រប់គ្នាទទួលស្គាលថាគាត់សកម្មក្នុងការងារជួយស្វែងរកយុត្តិធម៌អោយប្រជាជនថៃយ៉ាងសស្រាក់សស្រាំហើយមានភាគរយច្រើនដែលគាត់ធ្វើបានសម្រេច។ ភាពជោគជ័យសម្រាប់ប្រជាជនស្លូតត្រង់ទទួលបានមកដោយប្តូរជាមួយភាពតស៊ូសិក្សា និងពេលវេលាផ្ទាល់ខ្លួនរបស់ពិធីករប្រុស ប៉ុន្តែអ្វីដែលគាត់ទទួលបានមកវិញគឺការគំរាមកំហែងពីសុវត្ថិផាពនិងជីវិត ពាក្យរិះគន់ពេលមានករណីដែលគ្រប់គ្រងមិនបានកើតឡើង។
ចុងក្រោយលោក kanchai ត្រូវសង្គមរិះគន់ថាជាប៉ាប៉ាចិត្តដាច់ ជាស្វាមីដាច់អហាំងការមិនខ្វល់ខ្វាយពីគ្រួសារហ៊ានបណ្តោយអោយកូនស្រីធ្វើដំណើរកំសាន្តសាលាទៅក្រៅប្រទេសតែពីរនាក់ម្តាយកូនខណ:គ្រួសារដទៃគេទៅជុំគ្នាគ្រប់សមាជិក។ ក្រោយពេលអ្នកនាង mayfuang ផុសរូបជាមួយកូនស្រីព្រមជាមួយសារសសេរថា “នាំម៉ាយូទៅអូសាកាជាមួយក្រុមមិត្តភក្តិរបស់នាង 🛫 🇯🇵⛩️ #mayukamnerdploy” អ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាចូលខមមិនពេញៗថា​ “បាត់ប៉ាៗទៅណា”, “អាណិតដែលត្រូវទៅតែពីរនាក” … ជាដើម។
និយាយរួមទៅលោក kanchai តែងតែត្រូវគេរិះគន់ព្រោះជីវិតឯកជនរបស់គាត់ត្រូវប្រយ័ត្នប្រយែងជាពិសេសមិនអោយការងារជះឥទ្ធិពលទៅប៉ះពាល់សុវត្ថិភាពរបស់ភរិយានិងកូនស្រី។ តាមពិតទៅអ្នកដែលដឹងរឿងផ្ទៃក្នុងគេមិននាំគ្នារិះគន់គាត់នោះឡើយ ផ្ទុះទៅវិញមានតែសសើរដែលពិធីករប្រុសម្នាក់នេះជ្រើសរើសផ្លូវដើរបែបបើមានគ្រោះថ្នាក់សុំគ្រោះថ្នាក់តែម្នាក់ឯងបែបនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា