អាចនិយាយបានគូជីនរបស់លោក thanapob_lee និងតារាស្រី aff_taksaorn គឺជាគូអមត:ហ្វែនខ្លាប់នៅតែតាមដានចង់ដឹង ផ្តល់សំលេងគាំទ្រអោយពួកគេស្រលាញ់គ្នាមែនទែន បើទោះបីពេលនេះទាំងពីរនាក់ត្រូវចេញថតរឿងជាមួយតួឯកប្រុសតួឯកស្រីផ្សេងរៀងៗខ្លួនក៏ដោយ។ ហើយបច្ចុប្បន្នសន្ទុះការជីនកាន់តែពុះកញ្ជ្រោលខ្លាំងជាងមុនព្រោះរូបភាពនិងវីដេអូរបស់កម្មវិធីជប់លៀងបែបឯកជនរបស់កំពូលតារាស្រីល្បីល្បាញប្រចាំប្រទេសថៃដែលទើបកន្លងផុតទៅថ្មីៗនេះ។

កាលពីម្សិលមិញទស្សនិកជនបានរំភើបរីករាយម្តងរួចរាល់ទៅហើយបន្ទាប់បីបានឃើញសកម្មភាពផ្សេងៗរបស់ លោក thanapob_lee -aff_taksaorn នៅតាមវីដេអូដែលតារាស្រីផ្សេងទៀតបានផុស។ ចុងក្រោយកាន់តែក្តុកក្តួលបន្ថែម ១០ កម្រិតទៀតព្រោះម្ចាស់ខ្លួននាងបានផុសរូបគូចូលក្នុងអ៊ិនស្តាក្រាមអោយមើលជាសាធារណ:ដោយខ្លួនឯង ដែលក្នុងរូបនោះលោក thanapob_lee នៅក្បែរជិតស្និទ្ធ ហើយបាញ់ក្រសែភ្នែកលើម៉ែ aff_taksaorn ជាពិសេសតែម្នាក់គត់។

ប្រធានបទគូជីនរបស់លោក thanapob_lee និងតារាស្រី aff_taksaorn គឺជាចំណងជើងពត៌មានដែលទស្សនិកជននៅនិយមតាមដានចង់ដឹងចម្លើយជាងគេបំផុតនាពេលនេះ ដោយនៅក្នុងផុសរបស់តារាស្រីមានមនុស្សច្រើនណាស់ដែលជូលខមមិននិយាយពីគូរបស់ពួកគេដូចជា “tor-aff គួរអោយស្រលាញ់បំផុត”, “ក្រសែភ្នែករបស់លោក tor 😁 ខ្ញុំតាមជីនគូនេះដល់ទីបំផុត😍”,”ឃើញរូបនេះហើយលួចច្រណែនតិចៗដែលហ្នឹង ឬ tor-aff គេកើតមកដើម្បីក្លាយជាគូនឹងគ្នា!” និងខមមិនគួរអោយស្រលាញ់ជាច្រើនផ្សេងទៀតដែលនិយាយដូចៗគ្នាថាពួកគេកំពុងបានក្លិនស្នេហាថ្មី។
អត្ថបទដោយ សា



